ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានលើកជាសំណួរ ថាតើគណបក្សភ្លើងទៀនចង់បានអ្វីពិតប្រាកដបានជាបញ្ជូនសារដ៍ច្របូកច្របល់មកកាន់សម្ដេច ។ ជាមួយនេះបានសម្រេចកំណត់ពេលជួបជាមួយមេដឹកនាំគណបក្ស ភ្លើងទៀននៅក្រោយការបោះឆ្នោតជាតិអាណ្តិទី៧ ឆ្នាំ ២០២៣ ។
ការដាក់ជាសំនួរនេះធ្វើឡើងបន្ទាប់ពីគណបក្សមួយនេះបានបញ្ជួនសារក្នុងភាពមិនច្បាស់លាស់ ដោយមួយគំរាមបង្កភាពចលាចលនិងមួយទៀតស្នើសុំចូលជួបផ្ទាល់ជា មួយសម្ដេចតេជោ ហ៊ុន សែន។
ការលើកជាសំណួររបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមេដឹកនាំគណបក្សភ្លើងទៀននៅព្រលប់ថ្ងៃទី ១៣ ខែ ឧសភា ២០២៣បានធ្វើលិខិតមួយច្បាប់សុំចូល ជួបសម្តែងការគួរសមនិងពិភាក្សាអំពីដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ជាមួយសម្តេចតេជោ ហ៊ុន សែន។លិខិតរបស់គណបក្សភ្លើងទៀននេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានចេញសារព្រមាននៅរសៀលថ្ងៃទី១៣ខែឧសភា ២០២៣ឆ្លើ យតបទៅគណបក្សភ្លើងទៀនដែលបាន ចេញសេចក្តីប្រកាសដែលគ្រោងប្រមូលផ្តុំអ្នកគាំទ្ររបស់ខ្លួននៅទូទាំងប្រទេសក្រោយពីត្រូវបាន គ ជ ប បដិសេធមិនចុះបញ្ជីឱ្យគណបក្សនេះឈរឈ្មោះសម្រាប់ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណ្តិទី៧ ឆ្នាំ ២០២៣ និងដោយការប្រកាសរបស់លោក រ៉ុង ឈុន ផង ។
គួរបញ្ជាក់ថាគណបក្សភ្លើងទៀននៅល្ងាចថ្ងៃ១២ ឧសភា ២០២៣ បានប្រកាសប្រមូលផ្តុំដើម្បីតស៊ូមតិប្រសិនបើគណបក្សនេះមិនត្រូវបានចុះឈ្មោះដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយដាក់ឯកសារពាក់ព័ន្ធបន្ថែមនៅថ្ងៃសៅរ៍ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ។
គណបក្សភ្លើងទៀនបានបញ្ជាក់ថា៖ «នឹងប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិក សកម្មជន និងអ្នកគាំទ្រគណបក្សនៅទូទាំងប្រទេសដើម្បីតស៊ូមតិដោយសន្តិវិធីក្នុងករណីគណបក្សភ្លើងទៀនត្រូវបាន គ.ជ.ប បដិសេធមិនចុះបញ្ជីគណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី ៧ ឆ្នាំ ២០២៣»។
បញ្ហាដែលកំពុងកើតមានលើគណបក្សភ្លើងទៀនគឺដោយសារគណបក្សនេះ ខ្វះឯកសារលិខិតដើមឬសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួនមួយច្បាប់ ដែលគណ។នេះបើតាមលិខិតជូនដំណឹងឱ្យបំពេញលក្ខខណ្ឌដែលខ្វះខាតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្ញើទៅគណបក្សភ្លើងទៀនកាលពីថ្ងៃទី ៩ ខែឧសភា ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន និង លិខិតសុំជួបសម្តេចថាមានភាពច្របូកច្របល់បង្កប់ទៅដោយចេតនាអា ក្រក់ ។ សម្តេចតេជោបានលើកជាសំណួរថា៖តើភ្លើងទៀងចង់បានអ្វីពិតប្រាកដបានជាបញ្ជូនសារដ៍ច្របូកច្របល់បែបនេះ?បង្កចលា ចលមុនការបោះឆ្នោត?បំផ្លាញការ បោះឆ្នោត?ពហិការមិនចូលរួមការបោះឆ្នោតតែទម្លាក់កំហុសឲ្យ គ.ជ.ប ឬ ក្រុមប្រឹក្សាធម្មនុញ្ញក្នុងករណីស្ថាប័នទាំងពីរបដិសេដ្ឋមិនឲ្យចុះឈ្មោបោះឆ្នោតដែលវាជាកំហុ សរបស់គណបក្សផ្ទាល់ ។
ខាងក្រោមនេះជាសំណេររបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុង៖
«ថ្ងៃនេះជាមួយនិងសារគំរាមបង្កចលាចលទូរទាំងប្រទេសក្រោមហេតុផលតស៊ូមតិដោយសេចក្តីប្រកាសព័ត៌មានផងនិងដោយការប្រកាសរបស់ រ៉ុង ឈុន ផងខ្ញុំក៍ទទួល បានលិខិតរបស់ប្រធានគណបក្សភ្លើងទៀនសុំជួបសំដែងការគួរសមដែលនាំមកដោយ ជា ប៉ូច ។ តើភ្លើងទៀងចង់បានអ្វីពិតប្រាកដបានជាបញ្ជូនសារដ៍ច្របូកច្របល់ បែបនេះ?បង្កចលាចលមុនការបោះឆ្នោត?បំផ្លាញការបោះឆ្នោត? ពហិការមិនចូលរួមការបោះឆ្នោតតែទម្លាក់កំហុសឲ្យ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញក្នុងករណស្ថាប័ន ទាំងពីរបដិសេដ្ឋមិនឲ្យចុះឈ្មោបោះឆ្នោតដែលវាជាកំហុសរបស់គណបក្សផ្ទាល់។
សម្រាប់លិខិតសុំជួបបែជាប្រើ ជា បូច ដែលជាមនុស្សទើបបានប្តេជ្ញាចិត្តផ្តួលរំលំខ្ញុំប្រហែល២ខែមុននេះ។(សូមស្តាប់សម្លេង ជា ប៉ូច ដែលបាននិយាយនិងផ្សព្វផ្សាយកន្លង មក) ។ខ្ញុំក៍ចង់បានការពន្យល់ពី ជា ប៉ូច តើរបៀបទម្លាក់ ហ៊ុន សែន ដោយវិធីណា?។ អាស្រ័យដោយភាពមិនច្បាស់លាស់និងដោយខ្ញុំជាប់រវល់ផងខ្ញុំសូមកំណត់យកម៉ោង ៩ ថ្ងៃ៣០កក្កដា២០២៣ នៅវិមានសន្តិភាពគឺជួបគ្នាក្រោយការបោះឆ្នោត» ៕