ព្រលានយន្តហោះ​អន្តរជាតិ ឆាង​សួយ ក្រុង​គុន​មីង​បង្កើន​ជើងហោះហើរ​ទៅ​ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​

1159
ចែករម្លែក

​តាំងពីដើម​ឆ្នាំនេះ​មក ជើង ហោះហើរ​អន្តរជាតិ​នៃ​ព្រលាន​យន្ត​-​ហោះ​អន្តរជាតិ​ឆាង​សួយ ក្រុង​គុន​មីង បាន​កើនឡើង​ក្នុង​ល្បឿន​យ៉ាង​លឿន ជាពិសេស​ជើងហោះហើរ​ទៅកាន់​ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​។​

​គិត​មកដល់​ខែឧសភា​ឆ្នាំនេះ ព្រលានយន្តហោះ​អន្តរជាតិ​ឆាង​សួយ​ក្រុង​គុន​មីង​បាន​បង្កើត​ខ្សែ ផ្លូវអាកាស​ចរណ៍​ចំនួន​៥២ ដែល​ហោះហើរ​ទៅ កាន់​ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ។ ក្នុងនោះ​មាន​៤១​ខ្សែ​ហោះ ហើរ​ទៅកាន់​ប្រទេស​អាស៊ីអាគ្នេយ៍ និង​មាន​១១​ខ្សែ​ហោះហើរ​ទៅកាន់ ប្រទេស​អាស៊ី​ខាងត្បូង ។ ក្រៅពីនេះ ខ្សែ​ផ្លូវ​អាកាសចរណ៍​អន្តរជាតិ​សម្រាប់ ដឹកទំនិញ​ក៏បាន​ទទួល​ការ រីកចម្រើន គួរ​ជាទី​កត់សម្គាល់​ដែរ ដែល​បាន​ជំរុញ ការអភិវឌ្ឍន៍​នៃ​ព្រលានយន្តហោះ​អន្តរជាតិ ឆាង​សួយ​ក្រុង​គុន​មីង​។ នៅ​ខែ កក្កដា ជើងហោះហើរ​ពី​ក្រុង​គុន​មីង​ទៅ​ប្រទេស​អាស៊ីអាគ្នេយ៍ នឹង​កើន​ឡើងដល់ ទៅ​១៨៨​ជើង​ក្នុង​មួយ​សប្តាហ៍ ចំណែក ជើងហោះហើរ​ទៅ​ប្រទេស​អាស៊ី​ខាង ត្បូង​នឹង​អាច​កើន​ឡើងដល់​ទៅ​៣៦ ជើង​ក្នុង​មួយ​សប្តាហ៍ ដែល​បានបង្ហាញ​ពី​និន្នាការ​អភិវឌ្ឍន៍​គួរ ឱ្យ​កត់សម្គាល់ ។ រូបថត​នេះ​បានបង្ហាញ​ពី​ទិដ្ឋភាព ដែល​អ្នកដំណើរ​ចុះ​ពីលើ​ជើងហោះហើរ អន្តរជាតិ​នៅ​ព្រលានយន្តហោះ​ក្រុង​គុន​មីង​។

​ក្នុងអំឡុងពេល​ពី​ខែមករា​ដល់ ខែមិថុនា ឆ្នាំ​២០១៧ យន្តហោះ​ដែល ហោះហើរ និង​ចុះចត​នៅ​ព្រលាន យន្តហោះ​ក្រុង​គុន​មីង​មាន​២៤,៨​ម៉ឺន​គ្រឿង​កើនឡើង​៩,២​ភាគរយ​ហើយ​មាន​អ្នកដំណើរ ៣១.០២៦​លាន​នាក់ កើនឡើង​១០ ភាគរយ និង​បាន​ដឹកជញ្ជូន​ទំនិញ​២១,៤ ម៉ឺន​តោន កើនឡើង ៩,៨​ភាគរយ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម