ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រភេទកីឡាកាយសម្ព័ន្ធវិញ្ញាសាអាអេរ៉ូប៊ិក (Aerobic) បានបញ្ចប់ការប្រកួត ៣ វិញ្ញាសាហើយដោយកម្ពុជា ដណ្ដើមបានមេដាយសំរិទ្ធ ចំនួន ២ គ្រឿង។
ជ័យលាភីលើវិញ្ញាសាចំនួន៣ ដែលបានបញ្ចប់នោះ រួមមាន កីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក វិញ្ញាសាឯកត្តជនបុរស មេដាយមាសកីឡាករវៀតណាម The Gia Hien Phan, មេដាយប្រាក់ កីឡាករថៃ Chanokpon Jiumsukjai និងមេដាយសំរឹទ្ធ បានទៅលើកីឡាករកម្ពុជា ហាស់ សុខហ៊។ វិញ្ញាសាអាអេរ៉ូប៊ិកឯកត្តជននារី មេដាយមាស វៀតណាម, មេដាយប្រាក់ ថៃ និងមេដាយសំរឹទ្ធហ្វីលីពីន។
ចំពោះវិញ្ញាសាទ្រីយ៉ូ មេដាយមាស បានទៅ វៀតណាម, មេដាយប្រាក់ បានទៅថៃ ខណៈមេដាយសំរឹទ្ធ បានទៅលើកម្ពុជា ដែលដណ្តើមបានដោយកីឡាករ ត្រន ប៊ុនធឿន, កីឡាករ ង៉ែត តុលា និងកីឡាករ ជឿន ចាន់បូរី។
ចំពោះប្រភេទកីឡាកាយសម្ព័ន្ធអាទីស្ទីក (Artistic) បានបញ្ចប់ការប្រកួតលើ ៨ វិញ្ញាសារួចហើយ៕/V-PC