ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែឧសភា នេះ ប្រភេទកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក (Aerobic) បានបញ្ចប់ការប្រកួតជាស្ថាពរហើយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។

ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នេះម្ចាស់ផ្ទះកម្ពុជា ទទួលបានមេដាយសរុប ប្រាក់១ គ្រឿង និងសំរឹទ្ធ គ្រឿង។

វិញ្ញាសាកាយសម្ព័ន្ធអាអេរ៉ូប៊ិកគូ មេដាយមាស ដណ្តើមបានដោយអត្តពលិកវៀតណាម ដែលបានពិន្ទុ ១៩,២៣៣, មេដាយប្រាក់បានមកលើកម្ពុជា ដោយកីឡាករ ហាស់ សុខហ៊ និងកីឡាការិនី ម៉ូ ស្រីពៅ ធ្វើបានក្នុងពិន្ទ១៨,៧១៧ និងមេដាយសំរឹទ្ធ បានទៅលើអត្តពលិកហ្វីលីពីន ធ្វើបានក្នុងពិន្ទុ ១៨,២៦៧។

សម្រាប់វិញ្ញាសាអាអេរ៉ូប៊ិក ជាក្រុម មេដាយ មាស ដណ្តើមបាន ដោយអត្តពលិកវៀតណាម, មេដាយប្រាក់ ថៃ និងមេដាយសំរឹទ្ធដណ្តើមបានដោយអត្តពលិកកម្ពុជា ដោយកីឡាការិនី ម៉ូ ស្រីពៅ, ស៊ីវ ចន្ថា, ឌឹម អនធីតា, ណេម សុខហេង និងកីឡាការិនី ឈួនសុវណ្ណបញ្ញា។

គួរបញ្ជាក់ថា ប្រភេទកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកមាន វិញ្ញាសា ដោយវៀតណាម ដណ្តើមបានមេដាយមាស ទាំង៥ វិញ្ញាសា, ថៃមេដាយប្រាក់៤, កម្ពុជា ទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ៣ ឯហ្វីលីពីន មេដាយសំរឹទ្ធ ២គ្រឿង។

ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថាៈ ការប្រកួត បានបញ្ចប់ជាស្ថាពរហើយដោយក្នុងនោះ មានប្រភេទកីឡាកាយសម្ព័ន្ធអាទីស្ទីក (Artistic) សរុបចំនួន វិញ្ញាសា ដោយកម្ពុជាមិនទទួលបានមេដាយឡើយ។

ចំពោះកាយសម្ព័ន្ធអាអេរ៉ូប៊ិក មាន វិញ្ញាសា គឺកម្ពុជាទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ ៣គ្រឿង។ លោកទទួលស្គាល់ថា បើផ្អែកលើផ្នែកបច្ចេកទេស គឺយើងទទួលយកនូវការពិត ដោយការដាក់ផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា គឺយើងដាក់ខ្ពស់ជាងនេះ ប៉ុន្តែកីឡាករ កីឡាការិនីរបស់កម្ពុជា មានបញ្ហាបន្តិចបន្តួច (កីឡាការិនីម្នាក់មានបញ្ហាចង្កេះ)

លោកបានអះអាងថាៈ លទ្ធផលនេះ យើងបានប្រឹងប្រែងអស់ពីលទ្ធភាពហើយៗ ក៏ជាលទ្ធផលមួយ ដែលមិនសូវបានល្អប្រសើរ ស្របទៅផែនការរបស់យើង ហើយការប្រកួតកីឡាមាន

ចាញ់ ហើយនិងឈ្នះ។ ដូច្នេះលទ្ធផលនេះ គឺត្រូវតែទទួលយកដោយនេះ គឺជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្រោមការលើកទឹកចិត្ត ពីលោកបណ្ឌិត ថោង ខុន ដែលជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា /V-PC