ប្រែសម្រួលៈបំណង(THE NATION/ASIA NEWS NETWORK)៖ លោកយាយ ឡេក ប៊ូន-អ៊ែរ(Lek Boon-Air)អាយុ១០៩ឆ្នាំ ត្រូវបានសមាជិកគ្រួសារអមដំណើរទៅបោះឆ្នោតកាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងខេត្ត អ៊ុតតារ៉ាឌីត(Uttaradit )។
ស្ថានីយបោះឆ្នោតស្ថិតនៅក្នុងសាលារៀនមួយក្នុងស្រុក ណាណយ វីតថាយ៉ា(Na Noi Witthaya)។
លោកយាយឡេក ជាពលរដ្ឋវ័យចាស់បំផុតប្រចាំខេត្តអ៊ុតតារ៉ាឌីត ហើយលោកយាយមិនដែលខកខានក្នុងការបំពេញសិទ្ធិពលរដ្ឋម្តងណាឡើយក្នុងការបោះឆ្នោតមូលដ្ឋាននិងការបោះឆ្នោតថ្នាក់ជាតិ នេះបើតាមការបញ្ជាក់ពីមេភូមិ។
លោកមេភូមិបានបញ្ជាក់ថា លោកយាយឡេកបានកើតនៅឆ្នាំ១៩១៤ ក្នុងអំឡុងរជ្ជកាលស្តេចរ៉ាម៉ាទី៦ ហើយលោកយាយជាមនុស្សកម្របំផុតនៅថៃដែលមានជីវិតឆ្លងកាត់ការគ្រងរាជប្រាំជំនាន់៕
លោកយាយឡេក ប៊ូន-អ៊ែរ ត្រូវសមាជិកគ្រួសារអមដំណើរទៅកាន់ស្ថានីយបោះឆ្នោតកាលពីថ្ងៃអាទិត្យ