​បើក​បុក​រថយន្ត​គេ​ពីក្រោយ​ព្យាយាម​បើក​រត់​បន្ត​បុក​រះ​អ្នកបើកបរ​របួសធ្ងន់​

1038
ចែករម្លែក

​ដោយៈ​ចាន់តូ​ភ្នំពេញៈ​បុរស​ម្នាក់​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹងស្រា​ប្រើប្រាស់​ល្បឿ​ង​លឿន​បាន​ជ្រុល​ទៅបុក​រថយន្ត​រ៉េ​ហ្វ័​រ​ពីក្រោយ​បណ្ដាល​ឲ្យ​រង​ការខូចខាត​ផ្នែ​ង​ខាងក្រោយ​យ៉ាងដំណំ​។

​បន្ទាប់មក​បាន​ព្យាយាម​បើក​រត់​ទៅបុក​រះ​ដើមឈើ ស្លាក​ប៉ាណូ​ព្រមទាំង​ជញ្ជាំង​ផ្ទះ​ទើប​រថយន្ត​ទៅមុខ​លែងរួច​។ អ្នកបើកបរ​របួសធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ព្រៃ​ស​ក្នុង​សង្កាត់​ព្រៃ​សរ​ខណ្ឌដង្កោ​កាលពី​យប់​ថ្ងៃទី​២១​ខែ​កក្ដ​ដា​ឆ្នាំ​២០១៨​។​

​ប្រភព​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយគ្រឿង​លុច​ស៊ី​ស​RX300​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AR8202​ក្នុងស្ថានភាព​ស្រវឹងស្រា​ដោយ​បើកបរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។​ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​រ៉េ​ហ្វ័​រ ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ​ភ្នំពេញ 2B-7975 បើកបរ​ដោយ​ប្ដី​ប្រពន្ធ​ពីរ​នាក់
​ស្រប​ទិស​គ្នា​ពេញទំហឹង​បណ្ដាល​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​ស្ទើរ​ទាំងស្រុង​។​

ភ្លាមៗ​នោះដែរ​រថយន្ត​បង្ករ​ព្យាយាម​បើក​រត់គេច​ត្រូវបាន​ម្ចាស់​រថយន្ត​រងគ្រោះ​រួមទាំង​ប្រជាព​រដ្ឋ​ដេញតាម​ពីក្រោយ​រហូតដល់​ចំណុច​ភូមិ​ព្រៃវែង​សង្កាត់​ព្រៃវែង​ខណ្ឌដង្កោ​ស្រាប់តែ​រថយន្ត​បង្ករ​បាន​រេ​ចង្កូត​ទៅបុក​រះ​ដើមឈើ ស្លាក​ប៉ាណូ​ព្រមទាំង​បុក​ចូល​ជញ្ជាំង​ផ្ទះ​ប្រជាព​រដ្ឋ​រង​ការខូចខាត​ជាច្រើន​កន្លែង​ទើប​រថយន្ត​ទៅមុខ​លែងរួច​។ ​ចំណែក​អ្នកបើកបរ​រថយន្តរ​ង​របួសធ្ងន់​ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ករ​និង​រថយន្ត​រងគ្រោះ​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម