ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ បារាំងកាលពីថ្ងៃចន្ទទី១៥ឧសភាបានសន្យាផ្តល់អោយអ៊ុយក្រែននូវរថពាសដែកនិងរថក្រោះធុនស្រាលក្រោយប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុងបានជួបពិភាក្សាជាមួយសមភាគីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅក្រុងប៉ារីស។
ក្រោយពីទស្សនកិច្ចទីក្រុងរ៉ូមនិងបន្ទាប់មកប្រទេសអាល្លឺម៉ង់ លោកហ្សេឡេនស្គី បានទទួលទានអាហារជាមួយលោកម៉ាក្រុងនៅវិមានអេលីហ្សេកាលពីយប់ថ្ងៃអាទិត្យ កន្លែងដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពីការបង្កើនជំនួយយោធា។
មេដឹកនាំទាំងពីរបានប្រកាសក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា « នៅប៉ុន្មានសប្តាហ៍ខាងមុខ បារាំងនឹងបង្ហាត់ព្រមទាំងបំពាក់រថពាសដែកនិងរថក្រោះធុនស្រាលដល់កងពលអ៊ុយក្រែនជាច្រើនរួមមានរថពាសដែលប្រយុទ្ធAMX-10RC »។
រថពាសដែលប្រយុទ្ធAMX-10RC
ពួកលោកក៏បានធ្វើការអំពាវនាវអោយដាក់ទណ្ឌកម្មលើរុស្ស៊ីជាថ្មីដើម្បីធ្វើអោយចុះខ្សោយលទ្ធភាពរបស់រុស្ស៊ីក្នុងការបន្តសង្គ្រាមឈ្លានពានរបស់ខ្លួន។
សូមបញ្ជាក់ថា ក្រោយប្រទាញប្រទង់មិនចាញ់មិនឈ្នះអស់ពេលរាប់ខែ អ៊ុយក្រែនបាននិងកំពុងត្រៀមវាយបកដើម្បីចាប់យកមកវិញទឹកដីអ៊ុយក្រែនដោយស្តុកទុកគ្រាប់រំសេវផ្តល់ដោយលោកខាងលិចក្នុងពេលខ្លួនក៏ព្យាយាមកៀរគរការគាំទ្រ។
ការអញ្ជើញទៅដល់របស់ហ្សេឡេនស្គីនៅក្រុងប៉ារីសកើតឡើងតែប៉ុន្មានម៉ោងក្រោមក្រុមមេដឹកនាំសហភាពអឺរ៉ុបបានជួបជុំគ្នានៅអាល្លឺម៉ង់និងអបអរប្រជាជនអ៊ុយក្រែនសំរាប់ការប្រយុទ្ធដើម្បីសេរីភាពនិងតំលៃរបស់ប្លុកអឺរ៉ុប ដោយប្រគល់មេដាយកិត្តិយសសម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែនដើម្បី “ឧត្តមគតិអឺរ៉ុប” ។
ពេលទៅដល់ក្រុងប៉ារីសកាលពីថ្ងៃអាទិត្យ លោកហ្សេឡេនស្គី បានសរសេរបង្ហោះថា « ទំនាក់ទំនងជាមួយអឺរ៉ុបកាន់តែរឹងមាំឡើង និងសម្ពាធលើរុស្ស៊ីក៏កំពុងកើនឡើង។ប៉ារីស នៅរាល់ដំណើរទស្សនកិច្ចម្តងៗ សមត្ថភាពការពារនិងវាយប្រហាររបស់អ៊ុយក្រែន កាន់តែរីកចំរើន»៕
ប្រធានាធិបតីបារាំង បានទទួលស្វាគមន៍លោកហ្សេឡេនស្គី ដែលបានទៅដល់ក្រុងប៉ារីសកាលពីយប់ថ្ងៃអាទិត្យ