ដោយៈ .ខុន / ភ្នំពេញៈ ធុងជ័រចំណុះ ២០០ លីត្រ សម្រាប់ដាក់ទឹកប្រើប្រាស់ ប្រចាំថ្ងៃ ចំនួន .៤២៨ ធុង ដែលជាអំណោយរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ មូលដ្ឋានស្រុកពញាឮខេត្តកណ្តាល ត្រូវបានក្រុមការងាររបស់លោក នាំយកទៅ ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានការខ្វះខាតពាង ឬធុងសម្រាប់ទុកដាក់ទឹកប្រើ។

លោក ជា សុខនី នាយករងខុទ្ទកាល័យរបស់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៣ថាៈ  ដោយមើលឃើញនូវ ការប្រែប្រួលអាកាសធាតុក្តៅខ្លាំង និងភ្លៀងតិច ធ្វើឱ្យជួប ការលំបាកលើបញ្ហាទឹកសម្រាប់ប្រើប្រាស់របស់គ្រួសារ ដែលគ្មានលទ្ធភាពរក្សា ទឹកទុក នៅតាមផ្ទះរួចមក លោករដ្ឋមន្ត្រី លឹម គានហោ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ស្រុកពញាឮ ខេត្តកណ្តាល បានសម្រេចផ្តល់ធុងជ័រ ចំនួន .៤២៨ ធុង ដើម្បីចែកជូនដល់ពលរដ្ឋ ដែលមានការខ្វះខាត។

នាយករងខុទ្ទកាល័យ ក្រសួងខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ធុងជ័រចំណុះ ២០០ លីត្រ ដែលមានភាពស្វិតជាប់ ប្រើប្រាស់បានយូរទាំងជាងពីរពាន់ធុង  ត្រូវបានចែកទៅតាមឃុំទាំង ១១ នៅក្នុងស្រុកពញាឮ ដើម្បីចែកបន្តទៅដល់ដៃ របស់ប្រជាពលរដ្ឋអស់ហើយ។ ធុងនេះចែកចំពោះតែគ្រួសារប្រជាពលរដ្ឋដែលគ្មាន លទ្ធភាពទិញពាងទឹកនោះទេ។

គួររំលឹកឱ្យដឹងថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកពញាឮ កន្លងទៅ តែងបាន ជួយឧបត្ថម្ភជាបន្តបន្ទាប់ ដល់គ្រួសារប្រជាពលរដ្ឋ ដែលខ្វះខាត ហើយរងគ្រោះខូច ផ្ទះសម្បែងដោយបាតុភូតខ្យល់កន្ត្រាក់ បានផ្តល់ជាស័ង្កសី រាប់ម៉ឺនសន្លឹក ដើម្បីប្រក់ផ្ទះរាប់ពាន់ខ្នង  នៅក្នុងស្រុកពញាឮ ខេត្តកណ្តាល៕/V-PC