​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ខ្លែង​

នាមសព្ទ​

​ឈ្មោះ​សត្វ​ស្លាប​មួយ​ប្រភេទ សម្បុរ​ក្រហម​ក្រមៅ ត្រង់​កមាន​សម្បុរ​-​ស ចំពុះ​ខុប ក្រញាំ​ជើង​ចំណាប់​មាំ អាច​ចាប់​សត្វ​តូចៗ ស៊ី​បាន ។​

​នាមសព្ទ​

​រូបតំណាង​សត្វ​ខ្លែង ធ្វើ​ដោយ​ក្រដាស​សម្រាប់​បង្ហើរ​
​ខ្លែងបង្ហើរ​, បង្ហើរខ្លែង ។​

​ចៀមជាំ​

​កិរិយាសព្ទ​

​ដែល​ញឹកញាប់​សាំ​ដដែលៗ​, ជោកជាំ​; នាំ​បណ្ដាល​ឲ្យ​ធុញ​ទ្រាន់ចិត្ត​
​ខ្ញុំ​ធ្លាប់​ទទួលទាន​ចំណី​ហ្នឹង​ចៀមជាំ​ហើយ ។​

​គុណសព្ទ​

​ដែល​ញឹកញាប់​សាំ​ដដែលៗ​, ជោកជាំ​; នាំ​បណ្ដាល​ឲ្យ​ធុញ​ទ្រាន់ចិត្ត​
​ខ្ញុំ​ធ្លាប់​ទទួលទាន​ចំណី​ហ្នឹង​ចៀមជាំ​ហើយ ។​

​ត្រួតត្រា​

កិរិយាសព្ទ​

​ត្រួត​បន្ថែ​, ​ត្រួត​ដោយ​បង្គាប់បញ្ជា ឲ្យ​មាន​អ្នក​ត្រួត​ត​ពី​ខ្លួន​ទៅទៀត ឬ​ត្រួត​ហើយ​មាន​កត់ត្រា​សេចក្តី​ទុកជា​ចំណាំ​
​ខ្ញុំ​បាន​ត្រួតត្រា​ការ​នុ៎ះ​សព្វគ្រប់​ហើយ ។​

​បត្តានុមោទនាមយៈ​

(​ប៉័ត​-​តា​នុ​មោ​ទៈ​នាមៈ​–)

​នាមសព្ទ​

( បា​. ប​ត្តិ + អនុមោទនា + ម​យ ) បុណ្យ​កើតមាន​ដោយសារ​ការទទួល​ត្រេកអរ​ចំពោះ​ចំណែក​បុណ្យ ដែល​គេ​ជូន​ឬ​ឧទ្ទិស​មក​ឲ្យ​ខ្លួន ( ឈ្មោះ​បុញ្ញកិរិយាវត្ថុ​ទី ៩ ក្នុង​ពួក​បុញ្ញកិរិយាវត្ថុ​ទាំង ១០ ) ។ ម​. ព​. ​បុញ្ញកិរិយាវត្ថុ ផង ។​

​ទឹក​

នាមសព្ទ​

(​បា​. ទក​) ធាតុ​រាវ​, តាម​កំណើត​ដើម​ឥត​ព័​ណ៍ ឥត​ក្លិន​, ជា​របស់​មាន​ប្រយោជន៍​ដ៏​សំខាន់ សម្រាប់​ពួក​មនុស្ស សត្វ​, មាន​ត្រូវ​ផឹក​, ងូត​ជាដើម ។ ទឹកកក ន​. ដុំ​ទឹក​ដែល​កក​ដោយ​អាកាស​ត្រជាក់​ខ្លាំង ឬ​ដោយ​គ្រឿង​ម៉ាស៊ីន​ធ្វើ​ឲ្យ​កក ។ ទឹកកាម ទឹក​ខាប់​អន្លាយ​ស្អិត​ដែល​ឃ្លាត​ចេញ​ចាក​កាយ​តាម​បស្សាវមគ្គ​… (​ព​. ព​. ។ ព​. គ​. ទឹកអសុចិ ឬ ទឹក​សុក្កៈ​; ព​. ខ្ព​. អសុចិ ឬ សុក្កៈ​) ។ ទឹកក្រុត ថ្នាំ​រាវ​សម្រាប់​បង្កាត់​លោហជាតិ ។ ទឹកក្លស់ទឹកស័ង្ខ ទឹក​មង្គល​ដែល​ស្រោច​លើ​ព្រះ​សិរ​ព្រះរាជា ក្នុង​កាលដែល​អភិសេក​ឲ្យ​ពេញទី​ស៊ប់​ជា​ព្រះមហាក្សត្រ​ទ្រង់​រាជ្យ (​ហៅ​មុទ្ធាភិសិត្ត​រាជ្យ ) ។ ទឹកខ្មេះ ទឹក​ជូរ​ដែល​កើត​អំពី​បាយ​ស្រា​ជាដើម ។ ទឹកខ្មៅ ទឹក​មាន​ព័ណ៌​ខ្មៅ ឬ​មាន​ព័ណ៌​ដោយ​យ៉ាងៗ​សម្រាប់​សរសេរ (​ម​. ព​. ទឹកសរសេរ ) ។ ទឹកគ្រឿង ទឹកជ្រលក់​អន្លក់​ធ្វើ​ដោយ​ត្រី​សាប​ឬ​ត្រីឆ្អើរ​លាយ​នឹង​ព្រហក់​ឬ​កាពិ​និង​គ្រឿង​ច្រើន​មុខ​មាន​ម្ជូរ​និង​ស្លឹក​ជីរ​ខ្ទឹម​ជាដើម ។ ទឹកឃ្មុំ ទឹក​ផ្អែម​ដែល​ឃ្មុំ​បង្កើត​ក្នុង​សំបុក ។ ទឹកច័ណ្ឌ ( ម​. ព​. ចណ្ឌ ឬ ច័ណ្ឌ ) ។ ទឹកចត់ ឬ ទឹកអម្ចត់ ទឹក​មាន​រស​ចត់ គឺ​ទឹកជ្រលក់​ចីវរ​របស់​ពួក​បព្វជិត​ក្នុង​ព្រះពុទ្ធសាសនា ។ ទឹកចិត្ត (—​ចិត​) ទឹក​រក្សា​ចិត្ត គឺ​ទឹក​ដែល​នៅក្នុង​បេះដូង​, ចិត្ត ។ ទឹកឆា ឈ្មោះ​កន្លែង​ទឹកជ្រោះ​ជាទី​កំសាន្ត​មួយ មាន​ទឹកថ្លា​ស្អាត​ហូរ​ជានិច្ច នៅក្នុង​ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម ។​
​ទឹកឈូ ឈ្មោះ​កន្លែង​ទឹកជ្រោះ​ជាទី​កំសាន្ត​មួយ​មាន​ទឹកថ្លា​ស្អាត​ហូរ​ជានិច្ច​នៅក្នុង​ខេត្តកំពត ។ ទឹកដប់ ឈ្មោះ​មាស​មួយ​ប្រភេទ ដែល​ល្អ​វិសេស​ជាងមាស​ទាំងពួង : មាសទឹកដប់ ។ ទឹកដម (​ម​. ព​. ដម ) ។ ទឹកដូង ទឹក​ដែល​កើត​នៅក្នុង​ផ្លែ​ដូង ( ម​. ព​. ចាក់ទឹកដូង ) ។​
​ទឹកដោះ ទឹក​ដែល​ចេញពី​ដោះ មាន​ព័ណ៌​សមាន​រសផ្អែម : ទឹកដោះមនុស្ស​, ទឹកដោះគោ​, ទឹកដោះពពែ​… ។ ទឹកដោះខាប់ ទឹកដោះគោ​ដែល​គេ​រំងាស់​ឲ្យ​ខាប់ ( ម​. ព​. គោរស ផង ) ។ ទឹកដោះខ្លា ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ។ ទឹកដោះជូរ ទឹកដោះគោ​ដែល​គេ​ទុក​ឲ្យ​ជូរ (​ម​. ព​. គោរស ផង​) ។ ទឹកដោះជូរ​ឡើង​ពពុះ ទឹកដោះគោ​ដែល​គេ​ទុក​ឲ្យ​ឡើង​ពពុះ (​ម​. ព​. គោរស ផង​) ។ ទឹកដោះថ្លា ទឹកដោះគោ​ដែល​គេ​រំងាស់​ទាល់តែ​ឡើង​ថ្លា (​ម​. ព​. គោរស ផង ) ។ ទឹកដោះរាជសីហ៍ (—​រា​ជៈ​សី ) ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ។ ឈ្មោះ​ចេក​មួយ​ប្រភេទ ។ ទឹកដោះស្រស់ ទឹកដោះ​ដែល​នៅ​ស្រស់ (​ម​. ព​. គោរស ផង ) ។ ទឹកត្នោត ទឹក​ដែល​ស្រក់​អំពី​មុខ​ផ្កាត្នោត​គាប ។ ទឹកត្រី ទឹកប្រៃ​មាន​ព័ណ៌​លឿង​ឬ​ក្រហម ធ្វើ​ពី​មច្ឆជាតិ​ស្អុយ​ប្រឡាក់​អំបិល ។ ទឹកនោម ទឹក​មាន​ក្លិនឆ្អេះ​ដែល​មនុស្ស​ឬ​សត្វ​បញ្ចេញ​ពី​ក្នុង​កាយ​តាម​បស្សាវមគ្គ ( ព​. រ​. ហៅ​ទឹកមូត្រ​; ព​. ខ្ព​. ហៅ បស្សាវៈ ឬ ទឹកបស្សាវៈ ។ ទឹកបន្សារ គ្រឿង​លាយ​សម្រាប់​ផ្សារ​លោហជាតិ​ឲ្យ​ជាប់​គ្នា ។ ទឹកបស្សាវៈ (​ម​. ព​. បស្សាវៈ ) ។ ទឹកបាន (​សំ​. បា​. បាន “​ទឹក​ដែល​គួរ​ផឹក​បាន​, ទឹក​សម្រាប់​ផឹក​” )​ទឹក​ដែលមាន​ពុទ្ធានុញ្ញាត​ឲ្យ​ពួក​បព្វជិត​ក្នុង​ព្រះពុទ្ធសាសនា​ប្រើ​ជា​ភេសជ្ជៈ​បាន (​ម​. ព​. អដ្ឋបាន ) ។ ទឹកបាយ ទឹក​ដែល​ជាត់​សម្រេង​ចេញពី​អង្ករ​ស្ងោរ​ដើម្បី​នឹង​ផ្ងំ​អង្ករ​នោះ​ឲ្យ​ងំ​កើត​បានជា​បាយ ។ ទឹកផុស ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្តកំពង់ឆ្នាំង ។ ទឹកពិភទ្ទសច្ចា (​ម​. ព​. ពិ​ព​ឌ្ឍ​នស​ច្ចា ) ។ ទឹកភ្នែក ទឹក​ដែល​ចេញពី​ភ្នែក​ដោយមាន​អ្វី​ចូល​, ដោយ​ប៉ះទង្គិច ឬ​ដោយ​យំ​ជាដើម ។ ទឹកភ្លៀង ទឹក​ដែល​ធ្លាក់ចុះ​អំពី​អាកាស មិនទាន់​ប្រែ​ឈ្មោះ​ដើម​នៅឡើយ : ងូតទឹក​ភ្លៀង​, ត្រូវ​ទឹកភ្លៀង ។ ទឹកភ្លោះ ទឹក​ដែល​ហៀរ​ចេញពី​ទ្វារមាស​មាតា ក្នុង​ពេលមុន​ដែល​ទារក​នឹង​សម្រាល​ចេញមក​; កាលដែល​ទឹក​នេះ​ចេញមក គេ​ហៅថា បែក​ទឹកភ្លោះ ។ ទឹកមន្ត (—​មន់​) ទឹក​មង្គល​ដែល​ព្រះសង្ឃ​សូត្រ​ចម្រើន​ពុទ្ធមន្ត ឬ​ទឹក​ដែល​អ្នកចេះ​មន្តអាគម​សូត្រ​កូរ​ផ្លុំ សម្រាប់​ស្រោច ងូត បង្ការ​ខ្លួន ឬ​ជម្រះ​ចង្រៃ (​តាម​ទម្លាប់​អ្នក​ជឿ​) ។ ទឹកមាត់ ធាតុទឹក​ខាប់​បន្តិច​ដែល​កើត​ក្នុង​មាត់​ជា​ធាតុ​ផ្សើម​មាត់​ឲ្យ​សើម​ជានិច្ច ។ ទឹកមាស ប្រេង​រាវ​ស្អិត​លាយ​កម្ទេច​ផង់​មាស​ឬ​ស្ពាន់ សម្រាប់​លាប​គ្រឿង​រចនា​ផ្សេងៗ ។ ទឹកមូត្រ (​ម​. ព​. មូត្រ ) ។ ទឹករងៃ ន​. ទឹក​ដែល​ហូរ​ចេញ​អំពី​សាច់​ត្រូវរបួស​ជិត​នឹង​ពង​ខ្ទុះ ។ ទឹកសរសេរ ទឹក​មាន​ព័ណ៌​ផ្សេងៗ សម្រាប់​ប្រើ​សរសេរ : ទឹកសរសេរ​ខ្មៅ​, ទឹកសរសេរ​ក្រហម​, ទឹកសរសេរ​ស្វាយ​, ទឹកសរសេរ​ខៀវ​…; ខ្មែរ​យើង​ហៅ​តាម​ទម្លាប់​ថា ទឹកខ្មៅ ទាំងអស់ : ទឹកខ្មៅខ្មៅ​, ទឹកខ្មៅក្រហម​, ទឹកខ្មៅស្វាយ​, ទឹកខ្មៅខៀវ​… (​ហៅ ទឹកសរសេរ ទើប​សម​) ។ ទឹកស៊ីអ៊ីវ (​ចិ​.) ទឹក​សម្បុរ​ក្រមៅ​ធ្វើ​ពី​គ្រាប់​សណ្ដែកសៀង សម្រាប់​ប្រើការ​ផ្សំ​នឹង​ម្ហូប​ឬ​អាហារ​ណាមួយ ដែល​គួរ​ប្រកប ។ ទឹកសំបថ (—​បត់​) ទឹក​ដែល​ពួក​មនុស្ស​តាំង​សច្ចាប្រណិធាន​ស្បថ ទៅវិញទៅមក ហើយ​ផឹក​ដោយ​សេចក្ដី​ប្ដេជ្ញា​គ្នា​យ៉ាង​តឹង​ក្នុង​កិច្ចការ​ណាមួយ ដែលជា​អំពើ​ទាស់ខុស​នឹង​ច្បាប់​សម្រាប់​ប្រទេស​ដែល​ខ្លួន​នៅ ។ ទឹកសំបួរ ទឹក​ដែល​គេ​អប់​ដោយ​ផ្សែង​ទៀន​ក្រមួនឃ្មុំ ហើយ​ដាក់​ផ្លែ​សំបួរ​ទុំ ឬ​ដាក់​ចំណិត​ផ្លែក្រូច​សើច​លាយ​ខ្លះ​ផង​ក៏មាន សន្មត​ថា​ជា​ទឹក​មង្គល​ក្នុងការ​និមន្ត​ភិក្ខុសង្ឃ​សូត្រ​ព្រះ​បរិត្ត​ឲ្យ​កើត​ស្រីសួស្ដី . . . ។ ទឹកសំឡេង សូរស័ព្ទ​សំឡេង​ពីរោះ​ឬ​មិនសូវ​ពីរោះ​ក៏​ហៅ ទឹកសំឡេង បាន ។ ទឹកអប់ ទឹក​ក្រអូប​កើត​ដោយ​អប់​, ដោយ​ចំហុយ​ជាមួយនឹង​គ្រឿងក្រអូប​ផ្សេងៗ​មាន​ផ្កា​ជាដើម ។ ទឹកអម្ចត់ (—​អំ​ម្ចត់ ) (​ម​. ព​. ទឹកចត់​) ។ ទឹកអម្រឹត ( ម​. ព​. អម្រឹត ) ។ ទឹកអំពៅ ទឹក​ផ្អែម​ដែល​គេ​គាប​យក​ពី​ដើម​អំពៅ ។ ល ។​