ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ពីងពាង​

​នាមសព្ទ​

​ឈ្មោះ​សត្វល្អិត​ពួក​មួយ មាន​ជើងវែងៗ​, ជា​សត្វ​មាន​ពិស​, ចេះ​បញ្ចេញ​សរសៃ​ឆ្មារ​ពី​គូទ​ព័ទ្ធ​ត្រដាង​ប្រទាក់​ជា​ក្រឡា​សំបុក ហៅថា មង ក៏បាន​, ហើយ​តោង​នៅត្រង់​ពាក់កណ្ដាល​សំបុក ចាំ​ចាប់​សត្វល្អិត​មាន​រុយ​ជាដើម​ដែល​មក​ប៉ះ​ជាប់​នឹង​មង​នោះ​ជា​ចំណី​
​សំបុក​ពីងពាង​, ពីងពាង​ពាក់​មង​, សរសៃពីងពាង ។​

​រលុះ​

​កិរិយាសព្ទ​

​ច្រោះ​, ធ្លុះធ្លាយ ជា​រន្ធ​, ជា​ប្រហោង​, ជា​រូង​ឬ​ប្រឡាយ មិន​រហូត​ឬ​រហូត​ទៅ​ម្ខាង​ក៏មាន​
​ដី​រលុះ​, ទំនប់​រលុះ ។​
​រលា​ឬ​រសាយ​ធូរ​មិន​តឹង​មិន​ណែន​ដូចដើម​
​ចំណង​រលុះ​, របុំ​អំបោះ​រលុះ ។​
​កិ​. វិ​. ឬ គុ​. ដែល​មុត​ឬ​ស៊ី​ធ្លុះ​ជ្រៅ​ដូច​គេ​ទម្លុះ​
​មុត​រលុះ​; ដំបៅ​រលុះ ។​
​រលុះរលួយ រលុះ​ហើយ​រលួយ​ផង​
​ដំបៅ​ស៊ី​រលុះរលួយ ។ ល ។​

​វិវដ្ដ​

(–​វ័ត​-​ដៈ ឬ –​វ័ត​)

​នាមសព្ទ​

( បា​.; សំ​. វិ​វ្ឫ​ត្ត ) ការវិលត្រឡប់​; ការ​ត្រឡប់​ធ្វើ​ជាថ្មីទៀត ។ ការ​រួច​ស្រឡះ​ចាក​ដំណើរ​វិល​កើត​វិល​ស្លាប់ ( ព្រះ​និព្វាន ) ។ ឈ្មោះ​ចំណែក​ផ្ទៃ​ចីពរ ( ឧត្តរា​ស​ង្គៈ ) ឬ​សង្ឃាដី​ត្រង់​ផ្ទាំង​កណ្ដាល​
​ខណ្ឌ​វិវដ្ដ ឬ ផ្ទាំង​វិវដ្ដ ( សរសេរ​ជា វិ​វដ្តៈ ក៏បាន ) ។​

​សម្បួរ​

នាមសព្ទ​

​ឈ្មោះ​ឈើ​ពួក​មួយ មាន ៣ ប្រភេទ គឺ ១- សម្បួរកក់ សម្បួរ​ដើម​ស្ទើរ​ជាវ​ល្លិ​មាន​បន្លា ផ្លែ​មាន​រសជូរ​, ប្រើ​ជា​គ្រឿង​កក់សក់​ឬ​លាងជម្រះ​, គេ​ច្រើន​យក​ផ្លែ​ទុំ​ក្រៀម​មក​ដាក់​ត្រាំ​ក្នុង​ទឹក​ផ្តិល លាយ​ជាមួយនឹង​ចំណិត​ផ្លែ​ក្រូចសើច ហៅថា ទឹកសម្បួរ ប្រើ​ជា​ទឹក​មង្គល​សម្រាប់​ជជុះរលាស់​ប្រោះព្រំ​ជម្រះ​ចង្រៃ ( តាម​លទ្ធិ​ដែល​ធ្លាប់​ប្រកាន់​ជឿ ); ២- សម្បួរទេស ឬ សម្បួរប្រាក់ សម្បួរ​ស្លឹក​ល្អិតៗ ផ្កា​សណ្ឋាន​ស្រដៀង​នឹង​ផ្កា​ក្ទម្ព កាលណា​រីក​មាន​ព័ណ៌​ស​, ត្រួយ​ផ្កា​ផ្លែ​ខ្ចី ប្រើ​ជា​អន្លក់​ឬ​របោយ​បាន​, គេ​ច្រើន​ដាំ​ធ្វើជា​របងភូមិ​លំនៅ​; ៣- សម្បួរមាស សម្បួរ​ដើម​តូច ផ្កា​តូចៗ​ពណ៌​លឿង ក្លិនក្រអូប​ឆ្ងិត​, គេ​ច្រើន​ដាំ​ប្រប​មាត់ទ្វារ​របង​ផ្ទះ​ឬ​ដាំ​ធ្វើជា​របង​ផ្ទះ​ក៏មាន ។​

​អនុ​

(​អៈ​—)

( ឧបសគ្គសព្ទ ឬ និ​. ) ( សំ​. បា​. ) តាម​; រឿយៗ​, ញយៗ​; រង​, បន្ទាប់​; តូច​, បណ្ដោយ​; ក្រោយ​, ខាងក្រោយ​; . . . ។ សម្រាប់​ប្រើ​ជា​បុព្វបទ​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ តាម​គួរ​ដល់​ការប្រកប​, ដូចជា អនុករ ធ្វើតាម​; អ្នក​ធ្វើតាម ។ អនុកលា ( —​កៈ​ល៉ា ) ឬ អនុក្បៀស ចំណិត​ឬ​ចម្រៀក​បន្ទាប់​ឬ​តូច​, ក្បៀស​បន្ទាប់​, ក្បៀស​មួយ ( ឥត​គូ ) ។ ឈ្មោះ​រយៈ​មាត្រា​វាស់​មួយ​យ៉ាង ប្រមាណ​កន្លះ​ក្បៀស គឺ​ភាគ​មួយ​ក្នុង ៨ នៃ​ធ្នាប់​មួយ : មួយ​ភាគ​ក្នុង ៤ នៃ​ធ្នាប់​មួយ ហៅ កលា ឬ ក្បៀស​, មួយ​ភាគ​ក្នុង ៨ នៃ​ធ្នាប់​មួយ ហៅ អនុកលា ឬ អនុក្បៀស ។ អនុការី អ្នកធ្វើ​ការរង​, —​បន្ទាប់​, អ្នកជា​ជំនួយការ​; គិលានុបដ្ឋាក ជា​ជំនួយ​គ្រូពេទ្យ​ក្នុងការ​វះកាត់ ។ អនុកិរិយា ឬ —​ក្រិ​យា ការធ្វើ​តាម​, ការយក​តម្រាប់ ។ អនុកម្បចិត្ត ( —​ក័​ម​-​ប៉ៈ​— ) ចិត្ត​អនុគ្រោះ​, ចិត្ត​អាណិត​ឬ​ប្រណី ។ អនុកូល សេចក្ដី​ទំនុកបម្រុង​, អនុគ្រោះ​; ករុណា​; សេចក្ដី​ពេញចិត្ត​; ការ​បណ្ដោយ​តាម​, ការព្រម​តាម ។ ខ្មែរ​ប្រើ​ជា កិ​. ក៏បាន “​ទំនុកបម្រុង​; បណ្ដោយ​តាម​, ព្រម​តាម​” : គួរ​អនុកូល​ខ្លះទៅ ! ។ អនុក្រម ( —​ក្រំ ) លំដាប់​, របៀប​តាម​លំដាប់​, លំដាប់​មាន​របៀប ។ ប្រើ​រៀង​ភ្ជាប់​ត្រង់​កណ្ដាល​ឬ​ត្រង់​ខាងចុង​សព្ទ​ដទៃ​ដូចជា ឋានានុក្រម លំដាប់​ទី​, លំដាប់​មុខងារ​; បទានុក្រម លំដាប់​បទ​; មាតិកានុក្រម លំដាប់​មាតិកា​; វចនានុក្រម លំដាប់​ពាក្យ​; សទ្ទានុក្រម ឬ ស​ព្ទា​នុ​ក្រម លំដាប់​សព្ទ ។ អនុក្រឹត្យ ក្រឹត្យ​បន្ទាប់​, ក្រឹត្យ​រង គឺ​សេចក្ដីសម្រេច​របស់​រាជ​ការដែល​មានអំណាច​ថ​យ​តិចជាង​ក្រឹត្យ ( បារ​. Arrêté ) ។ អនុគណ ( —​គន់ ) ឬ —​គណៈ គណៈ​បន្ទាប់​, គណៈ​រង​; គណៈ​តូច ។ អនុគាមិកនិធិ ( —​កៈ​— ) កំណប់​ដែល​រមែង​ទៅតាម ( កំណប់​បុណ្យ ឬ​កំណប់​ព្រេង​សំណាងល្អ ) ។ អនុគាមី អ្នក​ទៅតាម​, អ្នក​ទៅ​ជាមួយគ្នា ( បើ​ស្ត្រី​ជា អនុគាមិនី ) ។ អនុគ្គមនៈ ឬ អនុគ្គមន៍ ការ​ក្រោក​ជូន​, ការ​តាម​ជូន​ដំណើរ : ធ្វើ​អនុគ្គមនៈ ( ព . ផ្ទ​. បច្ចុគ្គមនៈ ឬ បច្ចុគ្គមន៍ “​ការ​ក្រោក​ទទួល​” ) ។ អនុគ្គមនាការ អាការ​នៃ​ការ​ក្រោក​ជូន : ធ្វើ​អនុគ្គមនាការ ( ព​. ផ្ទ​. បច្ចុគ្គមនាការ “​អាការ​នៃ​ការ​ក្រោក​ទទួល​” ) ។ អនុគ្គហធម៌ ធម៌​អនុគ្រោះ ។ អនុគ្រោះ ( សំ​. អនុ​គ្រហ​; បា​. អនុគ្គ​ហ ) ការជួយ​ទំនុកបម្រុង​; ករុណា ។ ខ្មែរ​ប្រើ​ជា កិ​. ក៏បាន “​ទំនុកបម្រុង​; អាណិត​” ។ អនុចរ ដើរ​តាម​, ត្រាច់​តាម​; ប្រព្រឹត្ត​តាម ។ ប្រើ​ជា ន​. ក៏បាន “​អ្នក​ចរ​តាម​; អ្នក​តាម​បម្រើ​; បរិវារ​” ។ អនុចារី ( —​រ៉ី ) អ្នកដើរ​តាម​; អ្នកប្រព្រឹត្ត​តាម ( ស្ត្រី​ជា អនុចារិនី ) ។ អនុចិន្ដា ( —​ចិន​-​ដា ) ការគិត​តាម​; ការគិត​ហើយ​គិត​ទៀត​រឿយៗ ។ អនុជ ( អៈ​ន៉ុ​ច ) អ្នក​កើត​បន្ទាប់​ឬ​អ្នក​កើត​ក្រោយ ( ប្អូន ) ។ ខ្មែរ​ប្រើ​ជា រ​. ស​. : ព្រះអនុជ​, សម្ដេចព្រះអនុជ ( ប្រើ​តាម​ទម្លាប់ បាន​ទាំង​ក្សត្រា​, ក្ស​ត្រី​; ប៉ុន្ដែ​តាមបែប​វេយ្យាករណ៍ បើ​ក្ស​ត្រី​ជា អនុជា ) ។ អនុជាតបុត្ត ឬ —​បុត្រ ( —​ជាតៈ​— ) បុត្រ​ដែលមាន​ចរិយា​ធម៌​ល្អ​តាម​បែបបទ​របស់​មាតា​បិតា ( ស្ត្រី​ជា អនុជាតបុត្រី ) ។ អនុជិត អ្នកឈ្នះ​តាម​; អ្នកឈ្នះ​រឿយៗ ។ ខ្មែរ​ច្រើន​ប្រើ​ជា​ឋានន្តរ​មន្ត្រី ដូចជា អនុជិតសេនា​, ភក្ដី​អនុជិត​, រា​ជានុ​ជិត​, សេនា​នុ​ជិត ជាដើម ។ អនុជីវិន ឬ អនុជីវី អ្នកធ្វើ​ការបម្រើ​, អ្នក​រស់​ដោយសារ​គេ ( ស្ត្រី​ជា អនុជីវិនី )​។ អនុញ្ញាត ( អៈនុ​ញ​-​ញ៉ា​ត ) កិ​. យល់ព្រម​, បើកឱកាស​ឲ្យ​; ដែល​បាន​យល់ព្រម​ហើយ : រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ធ្វើការ​នោះ​ហើយ ។ ប្រើ​ជា ន​. ផង​ក៏បាន : មាន​អនុញ្ញាត​ឲ្យ​ធ្វើ​ហើយ ( គួរ​ប្រយ័ត្ន កុំ​ច្រឡំ​សរសេរ​ជា អនុញ្ញាតិ ព្រោះ​គ្មាន​ពាក្យ​នេះ​ទេ ) ។ អនុតាបកម្ម ( —​ប៉ៈ​— ) អំពើ​ដែល​ធ្វើ​រួចទៅហើយ​នាំ​ឲ្យ​កើត​ក្ដៅក្រហាយ​ចិត្ត​នឹក​ស្ដាយក្រោយ​រឿយៗ​; អំពើអាក្រក់ ។ អនុត្ថេរ ថេរៈ​បន្ទាប់​, ថេរៈ​តូច ( ព​. ផ្ទ​. មហាថេរ ) ។ អនុទយា ( —​នុ​-​ទៈ​— ) ករុណា​, សេចក្ដី​អាណិត​តាម ។ អនុទិន ថ្ងៃ​បន្ទាប់​; ថ្ងៃ​រៀងៗ​គ្នា​; រាល់ថ្ងៃ ។ អនុទិស ( បា​. —​ទិសា​; សំ​. —​ទិ​ឝ ឬ —​ទិ​ឝា ) ទិស​បន្ទាប់​ទិស​ធំ​, ទិស​តូច : អាគ្នេយ៍​, និរតី​, ពាយ័ព្យ​, ឦសាន ជា​អនុទិស ។ អនុទូត ទូត​រង​, ទូត​តូច​; បម្រើ​ដែល​ចាត់​ប្រើ​ឲ្យ​ទៅតាម​ស្ដាប់​ការណ៍ ។ ភិក្ខុ​ដែល​សង្ឃ​សន្មត​ឲ្យ​ទៅតាម​ស្ដាប់​ពាក្យ​នៃ​ភិក្ខុ​អ្នក​ទៅ​សូម​ឲ្យ​ឧបាសក​អត់​ទោស ( ព​. វិ​. ពុ​. ) ។ អនុទោស ទោស​តូច​, ទោស​បន្ទាប់បន្សំ ។ អនុធម្មចារី អ្នកប្រព្រឹត្ត​តាម​ធម៌ ( ស្ត្រី​ជា អនុធម្មចារិនី ) ។ អនុធម្មតា ( —​ធ័​ម​-​មៈដា ) ទម្លាប់​ដែល​ត្រូវតែ​ធ្វើ​; ទម្លាប់​ល្អ ។ អនុនាយក ( —​យក់ ) នាយក​បន្ទាប់​; នាយករង ( ស្ត្រី​ជា អនុនាយិកា ) ។ អនុនាសិក ឬ អនុនាសិកន្ត អក្សរ​ដែលមាន​សូរសំឡេង​ចេញ​ច្រើន​តាម​ច្រមុះ ។ អនុបទ បទ​បន្ទាប់ ។ អនុបាល តាម​រក្សា​, បីបាច់រក្សា​; អ្នក​បីបាច់រក្សា ។ អនុបុព្វីកថា ការ​ថ្លែង​រឿង​តាម​លំដាប់លំដោយ​, ពាក្យ​ពោល​រៀបរៀង​តាម​លំដាប់​រឿង​, រឿងនិទាន​តំណាល​តាម​លំដាប់​; ព​. ពុ​. មាន ៥ យ៉ាង​គឺ ១- ទាន​កថា ការ​ថ្លែង​អំពី​ទាន​; ២- សីលកថា ការ​ថ្លែង​អំពី​សីល​; ៣- សគ្គកថា ការ​ថ្លែង​អំពី​សួគ៌​; ៤- កាមាទីនវ​កថា ការ​ថ្លែង​អំពី​ទោស​កាម​; ៥- នេ​ក្ខ​ម្មា​និ​សំស​កថា ការ​ថ្លែង​អំពី​អា​និ​សង្ឃ​នៃ​ការចេញ​ចាក​កាម ( បព្វជ្ជា ) ។ អនុបស្សនា ( —​ប៉័ស​-​សៈ​ន៉ា ) ការពិចារណា​សង្កេត​សង្ខារ​; ប្រាជ្ញា​ពិចារណា​ការកើត​ស្លាប់​; ការ​ស្មឹង​ស្មាធិ៍​រំពឹង ។ អនុប្បញ្ញត្តិ បញ្ញត្តិ​បន្ទាប់​អំពី​បឋម​ប្បញ្ញត្តិ​មក ។ អនុប្បទាន ( —​នុប​-​ប៉ៈ​— ) ឬ អនុប្រទាន ការប្រគល់​អ្វីៗ​ឲ្យ : ធ្វើ​អនុប្បទាន ។ អនុប្រទេស ប្រទេស​បន្ទាប់​, ប្រទេស​តូច​; ប្រទេស​ជា​រណប ។ អនុព័ន្ធ ការជាប់​តាម​; ដំណើរ​តាម​ប្រកិត ។ អនុពុទ្ធ លោកអ្នក​ត្រាស់ដឹង​តាម​ព្រះ​សព្វញ្ញុពុទ្ធ ( ពុទ្ធ​សាវ័ក ) ។ អនុពោធ ការនឹកឃើញ​ឬ​គិត​ឃើញ​ជា​ខាងក្រោយ ។ អនុភរិយា ភរិយា​បន្ទាប់​, ភរិយា​តូច​, ប្រពន្ធចុង ។ អនុភាគ ភាគ​កន្លះ ឬ​កន្លះ​ភាគ : រង្វាល់​អនុភាគ​, កន្តាំង​អនុភាគ ( កន្តាំង​ពីរ​មួយ​តៅ ) ។ អនុភាស ស្ដីប្រដៅ​, ប្រៀនប្រដៅ ។ អនុម័ត ( —​ម៉ាត់ ) យល់ព្រម​, ព្រម​តាម​, យល់ឃើញ​ជាមួយ​; បង្គាប់​; សន្មត ។ អនុមតិ ឬ —​ម័​តិ ការយល់ព្រម​, ការព្រម​តាម​, ការយល់ឃើញ​ជាមួយ​; ការបង្គាប់​; សន្មតិ ។ អនុមន្ត្រី មន្ត្រី​បន្ទាប់​, មន្ត្រី​ថ្នាក់​រង ។ ខ្មែរ​សន្មត​ប្រើ​ជា​ថ្នាក់​ឋានន្តរ​នៃ​មន្ត្រីរដ្ឋបាល​បន្ទាប់ពី​វរមន្ត្រី : ទី​អនុមន្ត្រី ។ អនុមាន ( —​ម៉ាន ) សេចក្ដី​ត្រិះរិះ​; ការពិចារណា​, ការ​គ្នេរគ្នាន់​, ការលៃលក​; ការចូល​ចិត្ត​ស៊ប់ ។ ខ្មែរ​ប្រើ​ជា កិ​. ផង​ក៏បាន “​ត្រិះរិះ​, ពិចារណា​, គ្នេរគ្នាន់​, លៃលក​; ចូលចិត្ត​ស៊ប់​” ។ អនុមោទនា ( —​មោ​ទៈ​—) សេចក្ដីត្រេកអរ​តាម​, ការជួយ​ត្រេកអរ​, អំណរ​ជាមួយ​; វាចា​សម្ដែង​សេចក្ដីត្រេកអរ​តាម : ធ្វើ​អនុមោទនា ។ ខ្មែរ​ប្រើ​ជា កិ​. ផង​ក៏បាន “​ត្រេកអរ​តាម​, ជួយ​ត្រេកអរ​, ត្រេកអរ​ជាមួយ​ផង​, ទទួល​អំណរ​” ។ អនុយ័ន្ដ អ្នក​តាម​ហែ​, អ្នក​ហែហម : ពួក​អនុយ័ន្ដ ។ អនុយាត្រា យាត្រា​តាម ។ អនុយោគ ពាក្យសួរ​; ការ​សួរ​ដណ្ដឹង​; ប្រ​សា្ន ( សំ​. ប្រើ​ជា អនុយោជន “​អនុយោជន៍​” ក៏បាន ) ។ អនុរក្ខ ឬ —​រក្ស ( —​រ័ក ) រក្សា​រឿយៗ​, បីបាច់រក្សា​, ថែទាំ ។ ន​. ការរក្សា​រឿយៗ​; ការ​រំពៃ​, ការ​គយ​ឃ្លាំមើល​; ជន​អ្នក​ថែទាំ​មើល​ការខុសត្រូវ​, អ្នក​គយគន់រំពៃ : អនុរក្ស​នៃ​ពន្ធនាគារ​, អនុរក្ស​នៃ​វិទ្យាល័យ ។ អនុរក្ដិ ( —​រ័ក ) សេចក្ដីស្រឡាញ់ ។ អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ​រង ( ម​. ព​. រដ្ឋលេខាធិការ ផង ) ។ អនុរដ្ឋលេខាធិការដ្ឋាន ទីស្ដីការ​ឬ​មុខតំណែង​របស់​អនុរដ្ឋលេខាធិការ ។ អនុរាគ សេចក្ដីស្រឡាញ់​ស៊ប់​ងប់​ចិត្ត ។ អនុរាត្រី យប់​បន្ទាប់​; យប់​រៀងៗ​គ្នា​; រាល់​យប់ ។ អនុរាជ ឬ —​រាជា ព្រះរាជា​រង​, ព្រះរាជា​បន្ទាប់​; ព្រះរាជា​តូច​, ឧបរាជ ។ អនុរូប ដែល​សមគួរ​, មាន​សភាព​ឬ​ទំនង​ដ៏​សមគួរ​, ដែល​គួរ​ដល់​ការ ។ ប្រើ​ភ្ជាប់​ពី​ខាងចុង​សព្ទ​ដទៃ​ជា : កិ​ច្ចា​នុ​រូប សមគួរ​ដល់​កិច្ច​; ចិ​ត្តា​នុ​រូប សមគួរ​ដល់​ចិត្ត ជាដើម ។ អនុរោធ ការអនុគ្រោះ​; ការយល់ព្រម​តាម​, អនុវត្តិ ។ អនុលាប ការ​ពោល​ផ្ទួន​ដដែលៗ​, ការនិយាយ​ច្រើន​ប៉ុន្តែ​ច្រំ​ដែល​; អាមេណ្ឌិតវាទ ។ អនុលោម ( —​ល៉ោ​ម ) តាម​រោម គឺ​បណ្ដោយ​; បណ្ដោយ​តាម​, យល់ព្រម​តាម​, មិន​ទទឹង​ទាស់​, មិន​យល់​ទាស់ : អនុលោម​រកគ្នា​; គួរ​អនុលោម​ខ្លះទៅ ! ( ព​. ផ្ទ​. បដិលោម “​ច្រាស​; ទទឹង​ទាស់​” ) : សូត្រ​ជា​អនុលោម បដិលោម “​សូត្រ​បណ្ដោយ​ចុះ​ហើយ​សូត្រ​ច្រាស​ឡើងមក​វិញ​”; ឧបជ្ឈាយ៍​ឬ​បព្វជ្ជាចារ្យ ប្រាប់​បព្វជ្ជាបេក្ខៈ​អំពី តចបញ្ចកកម្មដ្ឋាន កម្មដ្ឋាន​មាន​ស្បែក​ជា​គម្រប់​ប្រាំ គឺ​គ្រប់​ប្រាំ​ត្រឹម​ពាក្យ​ថា ត​ចោ “​ស្បែក​” ជា អនុលោម ថា កេសា “​សក់​ទាំងឡាយ​”, លោមា “​រោម​ទាំងឡាយ​”, នខា “​ក្រចក​ទាំងឡាយ​”, ទ​ន្តា “​ធ្មេញ​ទាំងឡាយ​” ត​ចោ “​ស្បែក​”; រួចហើយ​ប្រាប់​ជា បដិលោម ថា ត​ចោ​, ទ​ន្តា​, នខា​, លោមា​, កេសា​; ហើយ​ពន្យល់​ដោយ​សព្វគ្រប់​ដើម្បី​ឲ្យ​បព្វជ្ជាបេក្ខៈ​យល់ថា​ជា បដិកូល “​គួរ​ខ្ពើម . . . ” រួចហើយ​ទើប​ឲ្យ​បព្វជ្ជាបេក្ខៈ​ស្លៀកដណ្ដប់​កា​សាវ​ព័​ស្ត្រ ( ព​. វិ​. ពុ​. ) ។ ពាក្យ​ថា អនុលោម បដិលោម នេះ​ទោះ​សូត្រ​ឬ​និយាយ​ក៏ដោយ​, អ្នក​សូត្រ​ឬ​អ្នក​និយាយ ក៏​អាច​ប្រើ​បាន​តាម​ត្រូវការ ។ អនុវង្ស ឬ —​ពង្ស វង្ស​បន្ទាប់​, វង្ស​តម​ក ។ អនុវចនៈ ឬ អនុពាក្យ ពាក្យ​បណ្ដោយ​តាម​គ្នា​, ពាក្យស្របគ្នា ។ អនុវត្ត ប្រព្រឹត្ត​តាម​, ធ្វើតាម​; យល់ព្រម​តាម​; អនុលោម ។ អនុវត្តន៍ ឬ —​វ​ត្តិ ( —​វ័ត ) ការប្រព្រឹត្ត​តាម​, ការធ្វើ​តាម​, ការ​បណ្ដោយ​តាម​; អនុរោធ ។ អនុវាទ ការ​ពោលទោស ។ អនុវិច្ចការ ( —​វិច​-​ចៈកា ) ការពិចារណា​រួចស្រេច​ទើប​ធ្វើ​, ការគិត​ឃើញ​រួចស្រេច​ទើប​ធ្វើ​អ្វីៗ ។ អនុវិច្ចការី អ្នក​ដែលមាន​គំនិត​ពិចារណា​មុន​រួចស្រេច​ទើប​ធ្វើ​អ្វីៗ​, អ្នកមាន​គំនិត​ល្អិត ( បើ​ស្ត្រី​ជា —​ការិនី ) ។ អនុសញ្ចរ ឬ អនុសញ្ចរណ៍ សញ្ចរ​តាម​, ការដើរ​ស្រួល​តាម​លំដាប់​ឥត​រអាក់រអួល​; ការ​ត្រាច់ទៅមក​រឿយៗ ។ អនុសញ្ញា កិច្ចព្រមព្រៀង​ឬ​ល័ក្ខខ័ណ្ឌ​នៃ​កិច្ច​ព្រមព្រៀងគ្នា​ទៅវិញទៅមក​; សារលិខិត​ជា​គ្រឿង​កំជាប់​នូវ​កិច្ចសន្យា : ប្រតិបត្តិ​តាម​អនុសញ្ញា​, គប្បី​ធ្វើ​អនុសញ្ញា​មួយ ។ អនុសន្ធិ ការផ្ដើម​សម្រួល​ដំណើរ​សេចក្ដី​, ការផ្ដើម​សម្រួល​ជាមុនសិន ហើយ​ទើប​រាយ​ដំណើរ​សេចក្ដី​ធំ​ឬ​សេចក្ដី​សំខាន់​តទៅ​; តំណ​សេចក្ដី​តាម​លំដាប់ ។ អនុសភា សភា​បន្ទាប់​, សភា​រង ។ អនុស័យ កិលេស​ដែល​ដេក​នៅក្នុង​សន្ដាន . . . ។ អនុសាសនៈ​,
—​សាសន៍ —​សាស​នី ឬ —​សិ​ដ្ឋិ ពាក្យ​ប្រៀនប្រដៅ​, ការ​ប្រៀនប្រដៅ ។ អនុសេនានី នាយទាហាន​ជាន់​ទាប​តាម​លំដាប់ថ្នាក់​ចាប់ពី​អនុសេនីយ៍ត្រី ដល់​អនុសេនីយ៍ឯក ។ អនុសេនីយ៍ត្រី ឋានន្តរសក្ដិ​នាយទាហាន​បន្ទាប់ពី​អនុសេនីយ៍ទោ ( សក្ដិ ១ ) ។ អនុសេនីយ៍ទោ ឋានន្តរសក្ដិ​នាយទាហាន​បន្ទាប់ពី​អនុសេនីយ៍ឯក ( សក្ដិ ២ ) ។ អនុសេនីយ៍ឯក ឋានន្តរសក្ដិ​នាយទាហាន​ខ្ពស់​ផុត​ក្នុង​ថ្នាក់​អនុសេនានី​, បន្ទាប់ពី​វរសេនីយ៍ត្រី ( សក្ដិ ៣ ) ។ អនុសោក ការសោកស្ដាយ​រឿយៗ​, ការ​នឹក​ស្ដាយ​មិនចេះ​ភ្លេច ។ អនុសំវច្ឆរៈ ឬ អនុសំវត្សរ៍ ( —​ស័ង​វ័ត ) រាល់​ឆ្នាំ​, រៀងរាល់ឆ្នាំ​; ប្រចាំឆ្នាំ​; ផ្ដាច់​ឆ្នាំ : មហោស្រព​អនុសំវត្សរ៍ មហោស្រព​ដែលមាន​ក្នុង​មួយឆ្នាំ​ម្ដង​ជា​កំណត់ ។ អនុ​សំវ​ច្ឆ​រ​មហាសន្និបាត មហាសន្និបាត​ប្រចាំឆ្នាំ គឺ​ក្នុង​មួយឆ្នាំ​មាន​ម្ដង : អនុ​សំវ​ច្ឆ​រ​មហាសន្និបាត​ទី ២៤ នៃ​មន្ត្រី​សង្ឃ​សម្រាប់ ព​. ស​. ២៥១១ ( រាប់​តាំងពី​ទី ១ រៀងមក​ក្នុង​កម្ពុជរដ្ឋ ) ។ អនុស្សតិ​, អនុស្សរណៈ ឬ អនុស្សរណ៍ ការ​រឭក​តាម​ឬ​រឭក​ដល់​, ការ​នឹករឭក​, ការនឹកឃើញ​រឿយៗ ។ អនុស្សតិកម្មដ្ឋាន កម្មដ្ឋាន​មានការ​នឹក​រំពឹង​ដល់​ពុទ្ធគុណ​ជាដើម​ជា​អារម្មណ៍ ( ព​. ពុ​. ) ។ ល ។​