​បញ្ជូន​ជនសង្ស័យ​៩​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅ​តុលាការ​

878
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​ជនសង្ស័យ​ចំនួន​៩​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្តសៀមរាប​សហការ​ជាមួយ​នគរបាល​ក្រុង​សៀមរាប​បាន​ឃាត់ខ្លួន​រួមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​។​ការចុះ​បង្ក្រាប​នេះ​បានធ្វើ​ឡើង​នៅ​ភូមិ​ជ្រាវ​និង​ភូមិ​ក្រសាំង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​កាលពី​កាលពី​ថ្ងៃទី​១៩​និង​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា​ក្នុង​ថ្ងៃទី​១៩​ខែកក្កដា​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ គឺ​ទី​១​មានឈ្មោះ ហាត ហ៊ា​ញ ភេទ​ប្រុស ឆ្នាំ​ទី​២​ឈ្មោះ ឡែ​ម ឡា ភេទ​ប្រុស​ទី​៣​ឈ្មោះ រ៉ា សុ​ភី​ស ភេទ​ប្រុស​ទី​៤​ឈ្មោះ ចូ​ច ចេ​ន ភេទ​ប្រុស ឆ្នាំ​កំណើត​២០០០ និង​ទី​៥​ឈ្មោះ ចូ​ច ជា ភេទ​ប្រុស ។​
​ចំណែក​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួមមាន​ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង​និង​បក​រណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ទៀតផង​។​

​សមត្ថកិច្ច​បាន​បន្តថា​ចំណែក​ថ្ងៃទី​២០​ខែកក្កដា​សមត្ថកិច្ច​បា​ន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់​បន្ថែមទៀត​គឺមាន​ទី​១​ឈ្មោះ រស់ សែន ហៅ​កុ​ត ភេទ​ប្រុស ទី​២​ឈ្មោះ ខុម ពារ​ហៅ​ពុធ ភេទ​ប្រុស ទី​៣​ឈ្មោះ​ចឹ​ម​ច​យ​ភេទ​ប្រុស​និង​ទី​៤​ឈ្មោះ​ផាត​ប្រី​ភេទ​ប្រុស​។​

វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន​៦​កញ្ចប់​ស្មើនឹង​០.៨​ក្រាម​ទំងន់​សុទ្ធ​និង​ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង រូ​ម​ទាំង​ឧបករណ៍ប្រើប្រាស់​មួយចំនួនទៀត​។​
ជនសង្ស័យ​ទាំង​៩​នាក់​រួមទាំង​វត្ថុតាង​ត្រូវ​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ធ្វើការ​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​៕S/

​រូបភាពៈ រយៈពេល​២​ថ្ងៃ​ជនសង្ស័យ​ចំនួន​៩​នាក់​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​
​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​៕​គូលែន​