ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អ្នកប្រដាល់ ទូច រ៉ាឆាន់ ដែលគេស្គាល់ជាទូទៅថា បឺត សង្ឃឹម នោះ ដែលបានប្រកាសថា នឹងបង្កើតប្រវត្តិសាស្ត្ររក្សាតំណែង មេដាយមាស លើទឹកដីខ្លួនឯងនោះ ពេលនេះ គេពិតជាធ្វើបានមែន។

កាលស៊ីហ្គេមលើកទី៣១ នៅវៀតណាម រ៉ាឆាន់ ប្រជែងបានមេដាយមាស លើប្រភេទកីឡាឃីកបុកស៊ីង (Kick-Boxing) ជាមួយនឹងបានមេដាយ កាលនោះ ពេលនេះ គេប្រជែងបានមេដាយមាស ១គ្រឿងលើប្រភេទកីឡាឃីកបុក ស៊ីង នេះដដែល។

ទូច រ៉ាឆាន់ បានយកឈ្នះកីឡាករវៀតណាម Huy Nguyen ដោយពិន្ទុ ក្នុងប្រកួតវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១៥ ឧសភា ម្សិលមិញនេះក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម។

ចំពោះកីឡាករ សុខ រឹទ្ធ ក៏បានឈ្នះមេដាយមាស កីឡាប្រដាល់ Kick Boxing ទម្ងន់ ៥១ គីឡូក្រាម នៃវិញ្ញាសា Low Kick បន្ទាប់ពីយកឈ្នះកីឡាករវៀតណាម ក្នុងប្រភេទទម្ងន់ ៥១ គីឡូក្រាម។

ដោយឡែក កីឡាករ សាន រ៉ាគីម បានទទួលមេដាយប្រាក់ សម្រាប់កីឡាឃីកបុក ស៊ីង (Kick Boxing) កម្រិតទម្ងន់ក្រោម ៦៣,គីឡូក្រាម ក្រោយវាយចាញ់ កីឡាករហ្វីលីពីន SACLAG ដោយពិន្ទុ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ៕/V-PC