Views: 39 Post navigation ចំនួនមនុស្សស្លាប់ពីការវាយប្រហារដោយព្យុះម៉ូចា(Mocha)កាលពីថ្ងៃអាទិត្យបានកើនដល់២៩នាក់កាលពីថ្ងៃចន្ទទី១៥ឧសភានៅមីយ៉ាន់ម៉ាខាងលិច។ព្យុះស៊ីក្លូនដ៏ខ្លាំង នេះបានធ្វើដំណើរដល់ដីគោកនៅចន្លោះទីប្រជុំជុន ខុកបាហ្សា(Cox’s Bazar)របស់បង់ក្លាដែស និងទីប្រជុំជនស៊ីតវ៉េ(Sittwe)របស់មីយ៉ាន់ម៉ាជាមួយនឹងល្បឿនខ្យល់១៩៥គីឡូម៉ែត្រក្នុងមួយ ម៉ោង ជាព្យុះធំបំផុតដែលវាយប្រហារឆកសមុទ្របឹងហ្កាល់នៅរយៈពេលមួយទសវត្សរ៍មកនេះ។ មនុស្សយ៉ាងហោចណាស់ប្រាំមួយនាក់ ត្រូវបានសម្លាប់ក្នុងអគ្គិភ័យនៅសណ្ឋាគារកំពស់បួនជាន់មួយកាលពីដើមថ្ងៃអង្គារទី១៦ឧសភាក្នុងរដ្ឋធានីរបស់ប្រទេសនូវែលសេឡង់ ដោយមនុស្សជាច្រើននាក់ទៀតត្រូវបានជួយសង្រ្គោះចេញពីដំបូលអាគារ។