​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​យ៉ាង​ហោច​ណាស់​ប្រាំមួយ​នាក់ ត្រូវបាន​សម្លាប់​ក្នុង​អគ្គិភ័យ​នៅ​សណ្ឋាគារ​កំពស់​បួន​ជាន់​មួយ​កាលពីដើម​ថ្ងៃ​អង្គារ​ទី​១៦​ឧសភា​ក្នុង​រដ្ឋធានី​របស់​ប្រទេស​នូវែ​លសេ​​ឡ​ង់ ដោយ​មនុស្ស​ជាច្រើន​នាក់​ទៀត​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​ដំបូល​អាគារ​។​

​គេ​អាច​មើល​ឃើញ​អណ្តាតភ្លើង​និង​ផ្សែង​ដ៏​ក្រាស់​ហុយ​ចេញពី​តាម​មាត់​បង្អួច​ជាន់​លើៗ​នៃ​សណ្ឋាគា​រឡូ​ហ្វើ ឡ​ច់​(Loafers Lodge)​ក្នុង​រដ្ឋធានី​វែលី​ង​តោន​(Wellington)​នៅពេល​យប់ នៅ​ពេល​អ្នក​​ពន្លត់​អគ្គិភ័យ​៨០​នាក់​និង​ឡានទឹក​ចំនួន​២០​ចូលរួម​ក្នុង​ប្រតិបត្តិការ​ពន្លត់ភ្លើង​។​

​ផ្នែក​សេវា​គ្រាអាសន្ន​បាន​និយាយថា មនុស្ស​ជាច្រើន​បាន​ស្លាប់​នៅក្នុង​សណ្ឋាគារ​មាន​៩២​បន្ទប់​នេះ​និង​មនុស្ស​៥២​នាក់​ត្រូវបាន​ជួយសង្គ្រោះ​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី គ្រីស ហ៊ី​ប​ឃី​នស៍​(Chris Hipkins)​បាន​និយ​យា​ថា មនុស្ស​យ៉ាង​តិច​ប្រា​មួយ​នាក់​បាន​ស្លាប់ តែ​ចៅហ្វាយក្រុង​បាន​និយាយថា វា​អាច​កើន​ឡើង​ដោយសារ​នៅមាន​​មនុស្ស​បាត់​ខ្លួន​ជាច្រើន​នាក់​។​លោកនាយក​រដ្ឋមន្ត្រី​បាន​ពណ៌នា​អគ្គិភ័យ​នេះ​ថា​ជា​«​សោកនាដកម្ម​»​មួយ​។​

​ពួក​អ្នក​ពន្លត់ភ្លើង​បាន​ប្រើ​រថយន្ត​បំពាក់​ជណ្តើរ​ដើម្បី​សង្គ្រោះ​មនុស្ស​ចេញពី​ដំបូល​អាគារ​។​មនុស្ស​ប្រមាណ​៩០​នាក់​បាន​ស្ថិតនៅក្នុង​សណ្ឋាគារ​នេះ​នៅពេល​អគ្គិភ័យ​បានចាប់ផ្តើម​៕

​បុគ្គលិក​អគ្គិភ័យ​នៅក្រៅ​សណ្ឋាគារ​ដែល​ឆេះ​កាលពី​ថ្ងៃ​អង្គារ​ក្នុង​ក្រុង​វែលី​ង​តោន​