​រថយន្តបុក​រ៉ឺម៉ក​កង់​បី​បត់​ឆ្លងផ្លូវ​ដាច់​ជា​ពីរ​បុរស​ម្នាក់​របួសធ្ងន់​

1017
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​រថយន្ត​ព្រូស​បុក​រ៉ឺម៉ក​កង់​បី​ដាច់​ជា​ពីរ​បណ្ដាល​ឲ្យ​អ្នកបើក​កង់​បី​របួសធ្ងន់​បាក់ជើង​ធ្វេ​ង​ធ្ងន់ធ្ងរ​។​ភ្លាមៗ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​ហេតុការណ៍​បាន​កើ់តឡើង ស្ថិតនៅតាម​មហាវិថី​សហព័ន្ធ​រ៉ុ​ស្សី​ក្នុងភូមិ​ព្រៃទា​សង្កាត់​ចោមចៅ​៣​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៨ ។

​បុរសរងគ្រោះ​ឈ្មោះ ប៉េង ចាន់ណា អាយុ ៣៥​ឆ្នាំ មុខរបរ​រត់​កង់​បី រស់នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ឈ្មោះ ប៊ី ចាន់​រ៉ា​ឌី អាយុ​៣០ មុខរបរ​តារាចម្រៀង រស់នៅ​ភូមិ​ប៉ប្រក់​ជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។​

​សាក្សី​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​រ៉ឺម៉ក​កង់​បី​មួយគ្រឿង អូស​ដោយ​ម៉ូតូ​វីវ៉ា​ពាក់​ស្លាក​លេខ ភ្នំពេញ 1AE-6582 ធ្វើដំណើរ​ពី​លិចទៅ​កើត​។ លុះ​មកដល់​ចំណុចកើតហេតុ រ៉ឺម៉ក់​កង់​បី​បត់​ឆ្លង​មក​ខាង​ធ្វេ​ង​ដៃ​មិន​ប្រយ័ត្ន ក៏ត្រូវ​រថយន្ត​មួយគ្រឿង​ម៉ាក ព្រូស​ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-6522 បើកបរ​ពី​លិចទៅ​កើត​ស្រប​ទិស​គ្នា ។

ខណៈ​មកដល់​ចំណុចកើតហេតុ​ជាន់​ហ្វាំ​ង​មិនទាន់ ក៏​បុក​រ៉ឺម៉ក់​កង់​បី​ពេញទំហឹង​ចំពាក់​កណ្ដាល បណ្ដាល​ឲ្យ​រ៉ឺម៉ក់​កង់​បី​ដាច់​ជា​ពី ដោយ​កន្ទុយ​រ៉ឺម៉ក​ខ្ទាត​ទៅខាង​ស្ដាំ​ដៃ ។​ចំណែក​ម៉ូតូ​គៀប​ជាប់​ក្រោម​រថយន្ត អ្នកបើក​រ៉ឺម៉ក់​របួស​បាក់ជើង​ខាង​ធ្វេ​ង​ធ្ងន់ធ្ងរ ត្រូវបាន​រថយន្ត​ដេក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច ទាំង​ប៉ុស្តិ៍​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​រ៉​ម៉ក់​កង់​បី​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ​ដើម្បី​កសាង​សុំ​រឿង តាម​នីតិវិធី ៕S/​

​រថយន្តបុក​រ៉ឺម៉ក​កង់​បី​បត់​ឆ្លងផ្លូវ​ដាច់​ជា​ពីរ​បុរស​ម្នាក់​របួសធ្ងន់​

ទីតាំងផ្សាយពាណិជ្ជកម្ម