ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១៦ ឧសភា នេះ វិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ។

ក្រុមវៀតណាម ដែលជាក្រុមម្ចាស់មេដាយមាស ស៊ីហ្គេមលើកទី៣១ នោះ ត្រូវប្រជែង យកមេដាយសំរិទ្ធ ជាមួយក្រុម មីយ៉ាន់ម៉ាក្នុងខណៈក្រុមប្រកួតជាមួយ ក្រុមឥណ្ឌូណេស៊ី ត្រូវប្រជែង ដណ្ដើមមេដាយមាស ជាមួយក្រុមថៃ នៅពហុកីឡដ្ឋានជាតិ។

ក្រុមបាល់ទាត់ អាយុក្រោម ២២ឆ្នាំ របស់វៀតណាម ដែលជាក្រុមមេដាយមាសស៊ីហ្គេម លើកទី៣១ មិនអាចការពារតំណែងរបស់ខ្លួន បានឡើយ បន្ទាប់ពីប្រកួតចាញ់ ឥណ្ឌូណេស៊ី ២ទល់៣ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាយប់ថ្ងៃទី១៣ ឧសភា នោះ។

ដោយឡែក ក្រុម U22 ថៃ បានទម្លាក់គូប្រជែង U22 មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៣ទល់០ នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១៣ ឧសភា ដែរ។ ក្រុមថៃ បានប្ដេជ្ញាលើក ពាន ទាំងបាល់ទាត់បុរស និងនារី តែថៃមានការខកចិត្ត ព្រោះបាល់ទាត់នារី មិនអាចលើកពានបានឡើយ នៅសល់តែបាល់ទាត់បុរស ដែលត្រូវប្រជែងជាមួយឥណ្ឌូណេស៊ី នៅយប់នេះ៕/V-PC