ដោយៈសុផល/ភ្នំពេញ៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត និងស្ពានតភា្ជប់ នឹងប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ ខណៈភាគីពាក់ព័ន្ធកំពុងសកម្មក្នុងរឿងនេះ។

កិច្ចប្រជុំក្រុមការងារត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញទៅក្រុងបាវិត និងស្ពានតភា្ជប់ បានត្រូវធ្វើឡើងកាលពីថ្ងៃទី១៥ខែឧសភាក្នុងគោលបំណងបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកាក្រុមការងារ។

​ លោក ​ស៊ុន ចាន់ថុល ​រដ្ឋ​មន្ត្រី​ក្រសួង​សារ​ធារណការ​និង​ដឹកជញ្ជូ​នធ្លាប់បាន​ឱ្យដឹងថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ​នឹង​បើក​ការ​ដ្ឋានសាងសង់​នៅ​ថ្ងៃ​ទី​៧ ​ខែមិ​ថុនា ​ដែល​គ្រោង​ចំណាយ​ទឹក​ប្រាក់​ ១. ៤​០០​លាន​ដុល្លារ​អាមេរិក។ ​នេះជាផ្លូវ​ល្បឿន​លឿន​ទីពីរ​នៅ​ក្នុង​ប្រទេស​កម្ពុជាមាន​ប្រវែង ១៣៥ ​គីឡូ​ម៉ែត្រ ខណៈ​ផ្លូវ​គ្រោង​ស្ថាបនា​នេះគឺ​ជា​ផ្លូវ​ថ្មី​ទាំង​ស្រុង ដែលត្រូវសាង​សង់​ជា ​៤​ គន្លង និង​តួ​ផ្លូវ​មាន​ទទឹង​ ២៥,៥​ម៉ែត្រ។ ​ផ្លូវ​មួយ​ខ្សែនេះ​នឹង​ចាប់​ផ្ដើម​ចេញ​ពី​ភ្នំពេញ​នៅ​ចំណុច​ផ្លូវ​ក្រវាត់​ក្រុង​ទី៣ កាត់​តាម​ខេត្ត​កណ្តាល ខេត្ត​ព្រៃវែង និងខេត្ត​ស្វាយ​រៀង ឆ្ពោះ​ទៅ​ក្រុង​បាវិត ​ព្រំដែន​កម្ពុជា-វៀត​ណាម៕ P / N