បេក្ខជន​នាយករដ្ឋមន្ត្រី​: “​គណបក្ស​ប្រជាធិបតេយ្យ​មូល​ល​ដ្ឋា​ន​មិន​ដកខ្លួន​ពី​ការបោះឆ្នោត​នោះទេ​”

1279
ចែករម្លែក

ដោយ: មុនីរ័ត្ន / ភ្នំពេញ: លោក​យ៉ង់ សាំង​កុមារ បេក្ខជន​នាយករដ្ឋមន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានប្រកាស​ជំហរ​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិន​ដកខ្លួន​ចេញពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នោះទេ ដោយសារតែ​ប្រជាពលរដ្ឋ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។ ការប្រកាស​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា នេះ នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​កំបូល​។​

​លោក​យ៉ង់ សាំង​កុមារ បាន​បញ្ជាក់ថា “​ទោះបីជា​ជួប​កាត​លំបាក​យ៉ាងណាក៏ដោយ​ត្រូវតែ​បង្ខំចិត្ត​ទៅមុខ ដោយសារ​ស្ថានភាព​មានការ​កែលំអរ សម្តេច​ក្រឡាហោម ស ខេង បញ្ជូន​សារ​អោយ​អាជ្ញាធរ​ឈប់​មានការ​រើសអើង​គណបក្ស​នយោបាយ គឺជា​រឿង​វិជ្ជមាន​មួយទៀត បូក​កត្តា​ទាំងអស់​ចូលគ្នា យើង​ធ្វើការ​ដ​ម្រេច​ចិត្ត​ថា យើង​នឹង​បន្តដំណើរ​ទៅមុខទៀត អត់​ដកខ្លួន​ចេញពី​ការបោះឆ្នោត​ទេ ប៉ុន្តែ​យើង​នៅចាំ​មើល​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​រាប់​សន្លឹកឆ្នោត​ទៀត​។ ខ្ញុំ​សូម​ប្រកាស​ជា​ផ្លូវការ​ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អត់​ដកខ្លួន​ចេញពី​ការបោះឆ្នោត​ទេ ដោយសារ​ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​យើង​បាន​ទៅ​ជួប គាត់​លើកទឹកចិត្ត​យើង​អោយ​បន្ត​ទៅមុខទៀត​”​។​

​លោក​រំពឹងថា ប្រជាពលរដ្ឋ​យ៉ាងតិច​៧៥% នឹង​ទៅ​បោះឆ្នោត ហើយ​គណបក្ស​ប្រជាធិបតេយ្យ​នូ​ល​ដ្ឋា​ន នឹង​ខិតខំ​ជម្រុញ​ប្រជាពលរដ្ឋ​អោយទៅ​បោះឆ្នោត​លើស​៨០% កាលណា​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​កាន់តែច្រើន គណបក្ស​ប្រជាធិបតេយ្យ​នូ​ល​ដ្ឋា​ន មានឱកាស​ឈ្នះ​កាន់តែច្រើន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម