ឥណ្ឌូនេស៊ី បណ្តេញចេញ​ជន​ជួញដូរ​ថ្នាំញៀន​បារាំង​ក្រោយ​ឃុំខ្លួន​អស់​១៨​ឆ្នាំ​

813
ចែករម្លែក
  • 26
    Shares

បុរសជនជាតិបារាំងម្នាក់ ដែលបានជាប់គុកឥណ្ឌូនេស៊ីអស់១៨ឆ្នាំ ចំពោះការលួចនាំថ្នាំញៀនចូលកោះបាលីនោះ កាលពីថ្ងៃសៅរិ៍ត្រូវបាននិរទេសខ្លួនចេញពីប្រទេសនៅក្នុងករណីមួយដែលបានបង្កកំហឹងនៅក្នុងប្រទេសកំណើតរបស់លោក ដោយសារតែច្បាប់ប្រឆាំងថ្នាំញៀនដ៏តឹងរឹងរបស់ឥណ្ឌូនេស៊ី។

ប៉ូលិសបានចាប់ខ្លួនមីសែល ប្លង់ នៅមួយថ្ងៃក្រោយបុណ្យណូអែលក្នុងឆ្នាំ១៩៩៩នៅអាកាសយានដ្ឋានរបស់កោះរមណីយដ្ឋានត្រូពិកនេះ ជាមួយថ្នាំញៀន៣,៨គីឡូក្រាមលាក់ក្នុងឧបករណ៍មុជទឹក។

បុរសវ័យ៤៥ឆ្នាំនេះដំបូងត្រូវបានកាត់ទោសអោយជាប់គុកមួយជីវិត និងប៊ិះព្យួរកប្រហារជីវិតថែមទៀត ដោយសារតែទម្ងន់នៃបទល្មើស។រយៈពេលជាប់ទោសរបស់ប្លង់ក្រោយមកត្រូវបានកាត់បន្ថមកនៅត្រឹម២០ឆ្នាំ និងបន្ទាប់មកនៅឆ្នាំ២០១៤ គាត់បានទទួលការដោះលែងមុនកាលកំណត់ ដូចអ្នកទោសបរទេសមួយចំនួនដែរនៅឥណ្ឌូនេស៊ី។

អតីតចុងភៅនេះបានទៅដល់អាកាសយានដ្ឋានក្រុងហ្សាការតា អមដោយមន្រ្តីអន្តោប្រវេសន៍ និងម្តាយរបស់គាត់ដែលបានបោះបង់ជីវិតនៅបារាំងមកនៅឥណ្ឌូនេស៊ីអស់ពេលជាង២០ឆ្នាំដើម្បីធ្វើយុទ្ធនាការដោះលែងកូនរបស់ខ្លួន។

អ្នកទាំងពីរបានចាកចេញតាមជើងហោះហើរនៅក្រុមហ៊ុនអាកាសចរណ៍តួកគី និងត្រូវរំពឹងទៅដល់បារាំងនៅថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម