ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: អគ្គិភ័យឆេះតូបក្នុងផ្សារកំពង់ស្ពឺ អស់ចំនួនពីរតូប ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៧និង១០នាទី យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

លោក វរសេនីយ៍ត្រី ហួយ បូរី នាយប៉ុស្តិ៍នគរបាលសង្កាត់រកាធំ បានឲ្យដឹងថាៈ តូបដែលត្រូវអគ្គិភ័យឆាបឆេះនោះ មានចំនួនពីរតូបរួមមាន មួយម្ចាស់ឈ្មោះ ផាន់ សុខលីន ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺមុខរបរលក់ខោអាវ ឆេះតូបទំហំ ,៨០ ម៉ែត្រគុណនឹង ,៨០ ម៉ែត្រ ធ្វើអំពីដែក ឆេះសម្ភារប្រើប្រាស់ក្នុងតូបអស់ទាំងស្រុង។ ម្ចាស់ទីពីរ ឈ្មោះ កែន សុភិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់កំណាត់ប៉ាក់ រស់នៅភូមិពង្រ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឆេះតូបអស់ទំហំ ១ម៉ែត្រគុណនឹង ៣ម៉ែត្រ ធ្វើអំពីដែក ឆេះសម្ភារក្នុងតូបអស់ទាំងស្រុង

លោកបានបន្តទៀតថាៈ មូលហេតុបណ្ដាលមកពី ទុស្សេចរន្តអគ្គិសនី បង្កឲ្យមាន អណ្តាតភ្លើង ឆាបឆេះតែម្តងទៅ។ កិច្ចប្រតិបត្តិការជួយពន្លត់អគ្គិភ័យនេះដែរ បញ្ជាកម្លាំងពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ

ដោយប្រើកម្លាំងសរុបចំនួន ៥០ នាក់ រថយន្តពន្លត់អគ្គិភ័យ ចំនួន គ្រឿង រថយន្តស្នងការដ្ឋាននគរបាលខេត្ត ចំនួនពីរគ្រឿង ប្រើទឹកអស់ចំនួន រថយន្ត។ រថយន្តពន្លត់អគ្គិភ័យក្រុងច្បារមន ចំនួនមួយគ្រឿង ប្រើទឹកអស់ចំនួន ពីរថយន្ត រថយន្តពន្លត់អគ្គិភ័យស្រុកសំរោងទង ចំនួនមួយគ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ពីរថយន្ត រថយន្តពន្លត់អគ្គិភ័យស្រុកភ្នំស្រួច ចំនួនមួយគ្រឿង ប្រើប្រាស់ទឹកអស់មួយ រថយន្ត រថយន្តពន្លត់អគ្គិភ័យស្រុកឧដុង្គ ចំនួនមួយគ្រឿង ប្រើប្រាស់ទឹកអស់ចំនួន មួយរថយន្ត និងរថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចំនួនពីគ្រឿង ប្រើទឹកអស់ចំនួន បួនរថយន្ត រថយន្តពន្លត់អគ្គិភ័យឧកញ្ញា អ៊ឹង ឈុនទ្រី ចំនួនពីរ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួនមួយរថយន្ត ប្រើប្រាស់ទឹកអស់ចំនួន ១៦ រថយន្ត ទើបរលត់អស់ ហើយករណីខាងលើមិនបណ្ដាលឲ្យរងរបួសមនុស្សទេ៕/V-PC