ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតបាល់បោះវិញ្ញាសា ៥នាក់ទល់៥នាក់ វគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១៦ ឧសភា ម្សិលមិញនេះក្រុមកម្ពុជា បានទទួលត្រឹម មេដាយប្រាក់ប៉ុណ្ណោះ។
កម្ពុជាប្រកួតជាមួយក្រុមហ្វីលីពីន ដែលជាខ្លាក្នុងតំបន់អាស៊ីអាគ្នេយ៍ នាវគ្គផ្ដាច់ព្រ័ត្រនេះ។ ការប្រកួតមានលក្ខណៈតឹងតែងខ្លាំងដែលដំបូងឡើយ គ្រាប់បាល់ប្រដេញគ្នា យ៉ាងប្រកៀកប្រកិត។
តែទោះជាយ៉ាងណា បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែ បញ្ចប់ម៉ោងប្រកួតនោះ ក្រុមហ្វីលីពីន បានទទួលជ័យជំនះលើកម្ពុជា ៧៧ទល់៦៩។ ហ្វីលីពីន បានទទួល មេដាយមាស ឯម្ចាស់ផ្ទះកម្ពុជា បានទទួលមេដាយប្រាក់។
សូមបញ្ជាក់ថា សម្រាប់វិញ្ញាសាបាល់បោះបុរស វិញ្ញាសា ៣នាក់ទល់៣នាក់ ក៏កម្ពុជាប្រកួត ផ្ដាច់ព្រ័ត្រជាមួយហ្វីលីពីនដែរ ដោយកម្ពុជាបានមេដាយមាស ឯហ្វីលីពីនមេដាយប្រាក់៕/V-PC