ព្យុះ​សម្លាប់​មនុស្ស​២០​នាក់​និង​១៦​នាក់​បាត់​ខ្លួន​នៅ​វៀតណាម​

3288
ចែករម្លែក

ព្យុះត្រូពិកSon Tinh បានសម្លាប់មនុស្សយ៉ាងតិច២០នាក់និងបង្ករបួស១៤នាក់ រីឯ១៦នាក់ទៀតបាត់ខ្លួននិងបានបំផ្លាញផ្ទះនិងដំណាំប្រមាណ៨២.០០០ហិចតានៅវៀតណាមខាងជើងនិងកណ្តាល។

ព្យុះនាំភ្លៀងមកយ៉ាងច្រើនដោយបង្កជាទឹកជំនន់នៅវៀតណាមខាងជើងនិងភាគកណ្តាលចាប់តាំងពីថ្ងៃព្រហស្បតិ៍មក។

គណៈកម្មាធិការជាតិវៀតណាមសំរាប់ការស្វែងរនិងជួយសង្រ្គោះ បាននិយាយកាលពីថ្ងៃសៅរ៍ថា ផ្ទះជាង៥.០០០រងការខូចខាត ត្រូវទឹកបក់នាំយកទៅ លិចឬដួលរលំនិងផ្ទៃដំណាំកសិកម្មប្រមាណ៨២.០០០ហិចតាខូចខាត ខណៈសត្វពាហនៈជិត១៧.០០០ក្បាលបានងាប់។

ការធ្លាក់ភ្លៀងខ្លាំងត្រូវរំពឹងថានឹងបន្តរហូតពីរបីថ្ងៃទៀត​។

ការធ្លាក់ភ្លៀងខ្លាំងកាលពីយប់ថ្ងៃសុក្ររហូតដល់ថ្ងៃសៅរ៍បានពន្លិចផ្នែកជាច្រើននៃទីក្រុងហាណូយ ដោយកន្លែងខ្លះទឹកឡើងដល់កន្លះម៉ែត្រ៕ដោយ:វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម