ដោយៈតារារិទ្ធ/ភ្នំពេញៈ លោក ហ្គោតារ៉ូ អូហ្គាវ៉ា Gotaro Ogawa អតីតឯកអគ្គ រដ្ឋទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុ ជាបានសម្ដែងការកោតសរសើរនិងអបអរសាទរចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការកោតសរសើរនិងអបអរសាទរនេះ ធ្វើឡើងនៅពេលសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក Gotaro Ogawa ប្រធានក្រុមយូដូកម្ពុជានិងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាចូលជួបសំដែងការគួរសមនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នៅវិមានសន្តិភាព ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ស ម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ឲ្យដឹងថាក្នុងជំនួបនេះលោកGotaro Ogawa បានសម្ដែងការកោតសរសើរនិងអបអរសាទរជាមួយសម្ដេចតេជោហ៊ុន សែន ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើ កទី៣២ប្រកបដោយជោគជ័យយ៉ាងត្រចេះត្រចង់។ លោកក៏បានរាយការណ៍ជូនសម្ដេ ចតេជោថាកីឡាករ-កីឡាការនីកម្ពុជាមាន ការតស៊ូព្យាយាមជាខ្លាំងនៅពេលដែលពួកគេទៅហ្វឹកហាត់នៅប្រទេសជប៉ុន។
អតីតឯកអគ្គរដ្ឋទូតជប៉ុនរូបនេះបានជម្រាប ជូនសម្ដេចតេជោទៀតថាកីឡាករ-កីឡាការិ នីកម្ពុជាមានសក្ដានុពលនិងមានទេពកោស ល្យលើប្រភេទកីឡាយូដូជាខ្លាំង ។ ក្នុងន័យនេះលោក Gotaro Ogawa បានគោរពស្នើសុំការគាំទ្ររបស់សម្ដេចតេជោក្នុងការបន្តជួយបង្វឹកកីឡាករ-កីឡាការនីកម្ពុជាបន្តទៀត។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក Gotaro Ogawa ក៏ដូចជាគ្រូបង្វឹកនិងប្រជាជនជប៉ុ នដែលបានជួយគាំទ្រការហ្វឹកហាត់របស់កីឡាករ-កីឡាការនីកម្ពុជារហូតទទួលបានមេដាយប្រភេទយូដូដែលពីមុនមកមិនដែលទទួលមេដាយបែបនេះឡើយ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យលោ ក Gotaro Ogawa និងគ្រូបង្វឹកយូដូបន្តជួ យហ្វឹកហាត់កីឡាករ-កីឡាការនីកម្ពុជាបន្តទៀតព្រោះថាបេសកកម្មរបស់កម្ពុជាមិនបញ្ចប់ត្រឹមព្រឹត្តិការណ៍ស៊ីហ្គេមនេះទេពោល គឺត្រូវទៅចូលរួមការប្រកួតដទៃទៀត។ម្យ៉ាង ទៀតកីឡានាំមកនូវសុខភាពល្អនិងជាស្ពានផ្សាភ្ជាប់នូវទំនាក់ទំនងរវាងប្រជាជននិងប្រ ជាជននិងជាពិសេសរវាងយុវជននិងយុវជ ន ៕