ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ ថាៈ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលបាន​ដំណើរការប្រកួត នៅលើទឹកនៃ ព្រះរាជាណាចក្រកម្ពុជា​ ចំនួន ៥ រាជធានី-ខេត្ត នឹងត្រូវប្រកាសបិទបញ្ចប់នាថ្ងៃនេះ ជាមួយនឹងភាពជោគជ័យ ភាពស្និទ្ធស្នាល សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ដោយឈរលើស្មារតីកីឡា និងស្របតាម ប្រធានបទ “កីឡារស់ក្នុងសន្តិភាព”។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ គឺជាមោទន ភាព ដ៏គួរឱ្យស្ញប់ស្ញែង ក្នុងនាមជាខ្មែរ ដែលកម្ពុជាអាចសម្រេចបានជោគជ័យ យ៉ាងត្រចះត្រចង់ ក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជា ឱ្យល្បឺរន្ទឺពាសពេញ តំបន់អាស៊ីអាគ្នេយ៍ ដែលជាសហគមន៍តែមួយ ហើយក៏បន្តសុះសាយនៅទូទាំង សាកល តាមរយៈយុទ្ធសាស្ត្រ ប្រកបដោយភាពវ័យឆ្លាត របស់រាជរដ្ឋាភិបាល ក្នុងការបើកទូលាយឱ្យមាន ការផ្សព្វផ្សាយបន្តដោយមិនគិតថ្លៃ ជាពិសេសក៏បាន ផ្តល់ការស្នាក់នៅហូបចុកដល់ គណៈប្រតិភូ និងកីឡាករទាំងអស់ ដោយមិនគិតថ្លៃ ផងដែរ។ “យើងជាប្រទេសតូច តែបេះដូងធំ” យើងជាប្រទេសប្រកបដោយភាព កក់ក្តៅ ដែលមានប្រជាជន ពោរពេញដោយភាពរួសរាយរាក់ទាក់។

ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធឆ្លងសាលប្រជុំបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តគីរីស្រះស្រង់ (ហៅវត្តធនមន្ត) ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាៈ ផ្អែកលើស្នាដៃនៃការរៀបចំប្រកបដោយ ការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ គឺពិតជាបានសបញ្ជាក់អំពីបេះដូង ពិត និងតថភាពនៃការអភិវឌ្ឍរីកចម្រើនជាក់ស្តែង ដែលកំពុងមានយ៉ាងប្រាកដ នៅកម្ពុជា ក្រោមម្លប់សន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ល្អ តាមរយៈការបង្ហាញ ដល់ ប្រជាជនគ្រប់ជាតិសាសន៍ លើពិភពលោក ឱ្យបានដឹង បានស្គាល់ បានស្វែង យល់ បានមកទស្សនាកំសាន្ត និងអាចបន្តមកទស្សនាបន្តទៀត ក្នុងពេលខាមុខ។ ជាក់ស្តែង មោទនភាពជាតិ ក្នុងស្មារតីជាតិនិយម ដែលទទួលបានការគាំទ្រយ៉ាង ផុសផុលពីប្រជាជនទូទាំងប្រទេស ក្រោមស្មារតីកីឡាតែមួយ បានលើកស្ទួយ កិត្តិយសជាតិ លើឆាកអន្តរជាតិ និងជាកម្លាំងចិត្តដ៏ខ្លាំងក្លា សម្រាប់គ្រប់កីឡាករ ក្នុងការប្រឹងប្រែងយកជ័យជម្នះ ជូនជាតិមាតុភូមិ។

ទាក់ទងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ ជាលទ្ធផល កម្ពុជា ទទួលបានមេដាយ សរុបចំនួន ២៨២ ដែលក្នុងនោះ មេដាយមាសចំនួន ៨១ , មេដាយប្រាក់ ៧៤ និងមេដាយសំរិទ្ធ ១២៧ ដោយស្ថិតក្នុងលំដាប់លេខរៀងទី៤ ហើយដែលនេះ គឺជាប្រវត្តិសាស្ត្រ និងកម្រិតខ្ពស់ដែលកម្ពុជាទទួលបាន។ លទ្ធផលដ៏ត្រចេះត្រចង់នេះ គឺកើតចេញពី ការគិតគូរយ៉ាងច្បាស់លាស់ និងដាក់ចេញគោលនយោបាយដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ តាមរយៈការផ្តល់នូវការ យកចិត្តទុកដាក់ វិនិយោគរយៈពេលវែង ដែលនឹងបន្តចាក់គ្រឹះរឹងមាំសម្រាប់អភិវឌ្ឍ សមត្ថភាពកីឡាករ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាពិសេសចលនាគាំទ្រនៅ ទូទាំងប្រទេស ដែលជាចលករ យ៉ាងសំខាន់មិនអាចខ្វះបាន ដោយបានផ្តល់នូវការ តម្កល់ផលប្រយោជន៍ជាតិជាធំ៕/V/R