Views: 23 Post navigation កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនពីសមុទ្រខ្មៅត្រូវបានពន្យារពេលពីរខែទៀត នេះបើតាមការអះអាងពីប្រធានាធិបតីតួកគីកាលពីថ្ងៃពុធ នៅមួយថ្ងៃមុនរុស្ស៊ីអាចចាកចេញពីកិច្ច ព្រមព្រៀងនេះដោយសារតែឧបសគ្គរារាំងដល់ការនាំចេញគ្រាប់ធញ្ញជាតិនិងជីគីមីរបស់ខ្លួន។ គណបក្សនយោបាយថៃដែលជាប់ឆ្នោតឈរលេខរៀងទីបី កាលពីថ្ងៃពុធទី១៧ឧសភាបានចេញមកបញ្ជាក់ថាខ្លួននឹងមិនបោះឆ្នោតគាំទ្រនាយករដ្ឋមន្រ្តីណាម្នាក់ដែលគាំទ្រការធ្វើវិសោធនកម្ម(កែប្រែ)ច្បាប់ប្រឆាំងការប្រមាថព្រះមហាក្សត្រឡើយ ដែលវានឹងរឹតតែបង្កភាពស្មុគស្មាញខ្លាំងឡើងដល់គណបក្សឈ្នះឆ្នោតដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយនៅក្រោយការបោះឆ្នោតសកលថៃកាលពីថ្ងៃ១៤ឧសភា។សូមបញ្ជាក់ថា គណបក្សកាវក្លៃ(MFP)ដែលដណ្តើមបានអាសនៈសភាច្រើនជាងគេក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ មានកម្មវិធីនយោបាយមួយគឺធ្វើវិសោធនកម្ម តែមិនលុបចោលទេ ច្បាប់ដាក់ទោសជនណាដែលត្រូវបានគេចាត់ទុកថាប្រមាថស្តេច ឬរបបរាជានិយមថៃ ដោយបទល្មើសមួយករណីៗអាចអាចប់គុក១៥ឆ្នាំ។គណបក្សនេះបានអះអាងថា ច្បាប់នេះតែងត្រូវគេយកទៅប្រើខុសសំរាប់បំរើគោលបំណងនយោបាយ។