ដោយៈ .ជ័យ / បន្ទាយមានជ័យ​: នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ខែឧសភាឆ្នាំ២០២៣លោកឧត្តមសេនីយ៍ត្រីវង្សធី​​ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតនិងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តលោកនាយសេនាធិការរងលោកប្រធានអនុប្រធានមន្ទីរលោកនាយការិយាល័យ ជំនាញលោកមេបញ្ជាការមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្រុកទាំង៩ និងនាយ នាយរងកងរាជអាវុធហត្ថចំនួន៧៨នាក់។ កិច្ចប្រជុំនេះប្រារព្ធ្វើឡើងនៅ សាលប្រជុំធំជាន់ទី២ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។

 លោកឧត្តមសេនីយ៍ត្រីវង្សធី​​ ក៏បានណែនាំដល់នាយ នាយរង កងរាជអាវុធហត្ថ ទាំងអស់ត្រូវចូលរួមថែរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់ ស្រាវជ្រាវ បង្ក្រាប បទល្មើស ជួយសង្គ្រោះនូវរាល់ឧបទ្ទវហេតុ ឱ្យទាន់ពេលវេលានិងមានប្រសិទ្ធភាពជាពិសេសការពាសន្តិសុខសណ្តាប់ធ្នាប់ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទីឆ្នាំ២០២៣ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ នាពេលខាងមុខ ឱ្យបានល្អប្រសើរបំផុត លោកបានរំលឹកដល់កម្លាំងកងរាជអាវុធហត្ថ ទាំងអស់ត្រូវមានកិច្ចសហការទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋានមានសាមគ្គីភាព ល្អក្នុងអង្គភាព

ព្រមជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រីវង្សធីបានផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្រ្តឆមាសទី១ដល់កងកម្លាំងនិងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងស្រុកដើម្បីចូលរួមផ្សព្វផ្សាយ នៅមូលដ្ឋានរបស់ខ្លួនផងដែរ /V-PC