ឃោសនា​បោះ​ឆ្នោ​ត: “មាន​បណ្តឹង​ចំនួន​១៩ នៅ​ខេត្ត​ចំនួន​០៩”

1080
ចែករម្លែក

ដោយ: មុនីរ័ត្ន / ភ្នំពេញ: គណៈកម្មាការ​ឃុំ សង្កាត់ រៀបចំ​ការបោះឆ្នោត​បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​១៩ នៅតាម​បណ្តា​ខេត្ត​ចំនួន​០៩ ក្នុងដំណាក់កាល​ឃោសនា គិតពី​ថ្ងៃទី​០៧ ដល់ ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨​។

​យោងតាម​របាយការណ៍​បាន​បង្ហាញថា បណ្តឹង​ទាំង​១៩ មាននៅ​ក្នុង​ខេត្ត​ចំនួន​០៩ ក្នុង​រួមមាន​៖

១. ខេត្តបន្ទាយមានជ័យ មាន​០៤​បណ្តឹង
​ប្តឹង​ដោយ LDP ៖ ផ្សះផ្សា​សះជា ៣​បណ្តឹង និង​ផ្សះផ្សា​មិន​សះជា ១​បណ្តឹង​។​

២. ខេត្ត​ដំបង មាន​០៥​បណ្តឹង​
​ប្តឹង​ដោយ CPP ០២​បណ្តឹង និង​ជំទប់​ទី​២ ០៣​បណ្តឹង​។ ផ្សះផ្សា​មិន​សះជា ១​បណ្តឹង និង​កំពុង​ដោះស្រាយ​០៤​បណ្តឹង​។

៣. ខេត្តកំពង់ឆ្នាំង មាន​០២​បណ្តឹង ប្តឹង​ដោយ​CPP ០១​បណ្តឹង និង​ប្តឹង​ដោយ LDP ០១​បណ្តឹង​។ ផ្សះផ្សា​សះជា ០២​បណ្តឹង​។​

៤. ខេត្តកណ្តាល មាន​០១​បណ្តឹង ប្តឹង​ដោយ LDP
​ផ្សះផ្សា​សះជា ០១​បណ្តឹង​

៥. ខេត្តព្រៃវែង មាន​០១​បណ្តឹង ប្តឹង​ដោយ LDP
​ផ្សះផ្សា​មិន​សះជា ០១​ប​ណ្តឹ​។​

៦. ខេត្ត​រតនគីរី មាន​០៣​បណ្តឹង ប្តឹង​ដោយ​អាជ្ញាធរ​០២​បណ្តឹង និង LDP ០១​បណ្តឹង​
​ផ្សះផ្សា​សះជា ០៣​បណ្តឹង​។​

៧. ខេត្តសៀមរាប មាន​០១​បណ្តឹង ប្តឹង​ដោយ LDP ផ្សះផ្សា​សះជា ០១​បណ្តឹង​។​

៨. ខេត្ត​កែប មាន​០១​បណ្តឹង ប្តឹង​ដោយ LDP
​ដើមបណ្តឹង​សុំ​ដក​ពាក្យបណ្តឹង​។​

៩. ខេត្តតាកែវ មាន​០១​បណ្តឹង ប្តឹង​ដោយ LDP
​ផ្សះផ្សា​សះជា ០១​បណ្តឹង​៕​ ល

ទីតាំងផ្សាយពាណិជ្ជកម្ម