បែក​កង់​មុខ​ក្រឡាប់​ដោយ​ខ្លួនឯង តែ​សំណាងល្អ​គ្មាន​អ្នករបួស​

998
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: រថយន្ត​ដឹក​ថ្ម​១​គ្រឿង​ក្រឡាប់ បះជើង​ដោយ​ខ្លួនឯង​ដោយ​ន​បែក​កង់​មុខ តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នករងគ្រោះ​នោះ​ទ​។ ករណីនេះ បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ នៅ​ចន្លោះ​គីឡូម៉ែត្រ​១៦១-១៦២ ស្ថិតនៅ ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា​មាន​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង​បង្កឡើង​ដោយ​ខ្លួនឯង រថយន្ត ម៉ាក​នីសា​ន់ ពាក់​ផ្លាកលេខ​2 KPS .0397 ច​ង្កួ​ត​ស្តាំ មាន​ទិសដៅ ភ្នំពេញ -​ព្រះសីហនុ ដឹក​ថ្ម មកដល់​ចំណុច​ខាងលើ​រថយន្ត​បែក​កង់​មុខ​ខាងស្តាំ​បណ្តាលអោយ​ក្រឡាប់ លើ​ចឹ​ញ្ចើ​ម​ផ្លូវ​ខាងស្តាំ​ដៃ តែ​ពុំ​បណ្តាលអោយ​មនុស្ស​រងរ​បួស ឬ​ប៉ះពាល់​សម្បត្តិ​សាធារណៈ​ឡើយ​។​

​អ្នកបើកបរ​ឈ្មោះ​រ៉ា​យ បឿន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំមាន​ទី​នៅ ភូមិ​ព្រៃ​ហេង ឃុំ គុ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន ម្ចាស់​វិញ​ចាត់ការ​លើកយក​ដោយ​ខ្លួនឯង​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម