ឆ្នាំជូត
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ថ្ងៃនេះបើលោកអ្នកសម្រេចចិត្តរឿងអ្វីមួយបានល្អនោះ ផលតែងឆ្លើយតបមកវិញគ្រាន់ដូចគាប់បំណងត្រឡប់មកវិញជានិច្ច ។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។
-ការធ្វើជំនួញ៖ការធ្វើជំនួញបានប្រែប្រួលមកល្អប្រសើរបន្តិចវិញ ហើយបើចង់សាកល្បងមុខរបរថ្មីៗក៏ជាពេលវេលាល្អមួយដែរ។
–បញ្ហាស្នេហា៖ ចំពោះគូស្វាមីភរិយាក្នុងពេលនេះបើទោះបីជាមានអ្នកក្រៅចង់បំបែកបំពាក់ក៏ពុំមានបញ្ហាចោទដែរ៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះឃើញថាមានការជឿនលឿនទៅមុខ ហើយធ្វើអ្វីក៏តែងផ្តល់ផលល្អៗមកវិញដែរ។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នក មិនត្រូវទុកពេលវេលាល្អចោលដោយឥតប្រយោជន៍ឡើយ ហើយត្រូវចងចាំថា ធ្វើច្រើនទទួលបានផលច្រើន ធ្វើតិចទទួលបានផលតិច ទៅតាមនោះដែរ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មីឬផ្លាស់ប្តូរទីកន្លែងលក់ដូរក៏ផ្តល់ផលល្អប្រពៃណាស់។
–បញ្ហាស្នេហា៖សេចក្តីស្នេហាវិញពេលនេះបើលោកអ្នកចង់ចងស្ពានមេត្រី ឬ ចង់ចូលស្តីដណ្តឹងនរណាម្នាក់ក៏ជាពេលវេលាមួយល្អដែរ៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នគ្រោះយាយីណាមួយនៃការធ្វើដំណើរ ឬការឆ្លងផ្លូវដោយប្រការណាមួយ។
-កិច្ចការងារ៖ដំណើរជីវិតមិនល្អប្រសើរទេ ម្ល៉ោះហើយការប្រកបការងារ លោកអ្នកគប្បីចាត់ចែងការងារចាស់ឬការងារសេសសល់ពីមុនមកកាន់តែប្រសើរ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសម្បូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានភាពប្រទាំងប្រទើសព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន ៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖នាពេលនេះលោកអ្នកឱកាសល្អៗមួយចំនួនបានឈានចូលមកដល់ ដូច្នេះ លោកអ្នកត្រូវរវៀសរវៃ ញាប់ដៃ ញាប់ជើង បន្តិចពីព្រោះថាពេលវេលាល្អៗមានមិនច្រើនឡើយ ហើយក៏មិនចាំអ្នកដែរ ។
-កិច្ចការងារ៖ទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយនោះទើបមិនជួបរឿងរាវត្រូវចាញ់បោកគេដោយប្រការណាមួយ។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំភាគីម្ខាងទៀតកើតការធុញទ្រាន់ងាករេចិត្ត៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នកើតរឿងរាវជម្លោះវិវាទណាមួយព្រោះតែពាក្យសម្តីឥតបានការដោយប្រការណាមួយ។
-កិច្ចការងារ៖ចំពោះការប្រកបការងារទាំងស្រ្តីបុរសលោកអ្នកធ្វើអ្វីក៏តែងកើតរឿងតប់ប្រម៉ល់ និង មានរឿងរកាំចិត្តច្រើន។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរកុំគប្បីលោភលន់ទិញរបស់របរទុកច្រើនពេកឡើយព្រោះផ្លែផ្កាហុចមកវិញមិនដូចជាទីគាប់ចិត្តប៉ុន្មានទេ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានកាប្រែប្រួលប្តូរផ្លាស់ព្រោះ ជួនត្រូវរ៉ូវ ជួនពាក់មុខយក្សដាក់គ្នាឬកើតការប្រចែប្រច័ណ្ឌដោយប្រការណាមួយ៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ការរស់នៅបញ្ហាធ្លាប់តែ តានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបញ្ហាខ្លះអាចដោះស្រាយបានយ៉ាងធូរថែមទៀត ។
-កិច្ចការងារ៖ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារ និង បញ្ហាប្រាក់កាសពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។
-ការធ្វើជំនួញ៖ ការធ្វើជំនួញផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការររកស៊ីជួញដូរអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខ និង កំពុងបើកទំព័រថ្មីសម្រាប់អ្នកផង៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ការរស់នៅលោកអ្នកងាយទទួលរងប៉ះទង្គិចជាមួយអ្នកដទៃណាស់ និងពិសេសមិនត្រូវសម្រេចចិត្តរឿងសំខាន់អ្វីមួយណាឡើយ។
-កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះពិតមែន តែបើមានការប្រឹងប្រែងកិច្ចការងារក៏មានការលូតលាស់ទៅមុខគួរសម។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានបញ្ហាមិនល្អ និង ផលប៉ះទង្គិចច្រើនយាយី ដូចនេះទោះធ្វើអ្វីត្រូវមានចិត្តអត់ធ្មត់ ហើយធ្វើមិនដឹងមិនឮខ្លះទើបប្រសើរហោង។
–បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើន៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ ដូច្នេះបើមានជម្លោះវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានទេ បើមិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងនាំរែកពន់ផលលំបាកនៅពេលក្រោយប៉ុណ្ណោះ។
-កិច្ចការងារ៖ការប្រកបការងារ ចំពោះស្រ្តីចូរប្រយ័ត្នជួបរឿងស៊យជាន់លើស៊យដោយប្រការណាមួយ។
-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់ តែបើចង់ធ្វើជំនួញធំៗនោះឃើញថាមិនសូវសមដូចប្រកបទេគប្បីមានការប្រយ័ត្នប្រយែង។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែម និង ស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីល្អជាមធ្យម
-ការរស់នៅ៖ការរស់នៅដោយសារដំណើរជីវិតជួបលើ កំណាត់ ផ្លូវ រដិបរដុប ច្រើនបន្តិច ម្ល៉ោះហើយធ្វើឱ្យលោកអ្នកជួបនូវបញ្ហាលំបាកផ្លូវចិត្ត និង ងាយកើតរឿងរាវប៉ះទង្គិចណាស់។
-កិច្ចការងារ៖ថ្ងៃនេះបើទោះបីប្រកបការងារអ្វីក៏ដោយតោងប្រយ័ត្នប្រយែងកុំប្រើអារម្មណ៍ឈ្នានីសច្រើននោះផ្លែផ្កានឹងទទួលបានជោគជ័យគ្រាន់បើពុំខាន។
-ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសបន្តិច ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសគ្នាព្រោះតែភាពចង់ឈ្នះគ្នាមានច្រើនក្នុងពេលនេះ៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ លោកអ្នក ប្រកបកិច្ចការទាក់ទងប្រាក់កាស ឬការសម្រេចចិត្តក្នុងការធ្វើកិច្ចសន្យាអ្វីមួយផង។
-កិច្ចការងារ៖ការប្រកបការងារមិនថាជាចៅហ្វាយនាយ កូនចៅតែងជួយជំរុញកិច្ចការងារឱ្យចម្រើនលូតលាស់ទៅមុខថែមទៀត។
–ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកបើមានគម្រោងការធ្វើអ្វីដែលជាកិច្ចការងារសំខាន់អាចចាប់ផ្តើមបានហើយព្រោះផ្លែផ្កាដែលហុចមកវិញក៏តែងដូចជាទីគាប់ចិត្ត។
–បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕
ឆ្នាំច
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អក្នុងការសម្រេចចិត្តរឿងសំខាន់ឬក៏ចុះកិច្ចសន្យាក្នុងរឿងអ្វីមួយឡើយ ។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិចពីព្រោះថាផលអាក្រក់ងាយកើតឡើងត្រូវឆ្លងកាត់ផង។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់តិចតួចតែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃនោះទោះមិនច្រើនពិតមែនក្តីតែក៏មានភាពសុខដុមគួរជាទីកក់ក្តៅ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តរេដូចចុងស្រល់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់វិញ៕
ឆ្នាំកុរ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖នៅថ្ងៃនេះមុនសម្រេចចិត្តអ្វីមួយលោកអ្នកតោងតែគិតពិចារណាឱ្យបានល្អពីព្រោះថាបើសម្រេចចិត្តត្រូវនោះផលល្អៗតែងឆ្លើយតបមកវិញជានិច្ច ប៉ុន្តែបើសម្រេចចិត្តខុសវិញនោះផលអាក្រក់ក៏តែងផ្តល់មកវិញទៅតាមនោះដែរ។
-កិច្ចការងារ៖សម្រាប់កិច្ចការងារពុំឃើញមានអ្វីប្រែប្រួលប្តូរផា្លស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
-ការធ្វើជំនួញ៖ក្នុងរយៈពេលនេះការធ្វើជំនួញតូចធំ លោកអ្នកជួបនូវបញ្ហាស្មុគស្មាញច្រើន ហើយពិសេសទំនិញជួញដូរអ្នកខ្លះបញ្ចេញមិនចេញទៀតផង។
–បញ្ហាស្នេហា៖ជួបនូវរឿងរាវរកាំរកូសច្រើនបន្តិច ហើយបើមានស្នាមប្រេះស្រាំស្រាប់ផងងាយបែកបាក់ជាងសព្វមួយដង៕