ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម ប្រតិភូនៃបណ្ដាប្រ ទេសក្នុងតំបន់ បានចាកចេញពីកម្ពុជា ជាបណ្ថើរៗហើយ។
នៅថ្ងៃទី១៨ ឧសភា ម្សិលមិញនេះ ប្រតិភូមកពីប្រទេសមីយ៉ាន់ម៉ា, ទីម័រខាងកើត, ហ្វីលីពីន, ឥណ្ឌូណេស៊ី, ព្រុយណេ, ថៃ, សិង្ហបូរី, វៀតណាម និងឡាវ រួមទាំង មន្ដ្រីបច្ចេកទេសអន្ដរជាតិ បានចាកចេញពីកម្ពុជា ។
ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥-១៧ ខែឧសភា ដោយមានប្រតិភូ និងអត្តពលិកសរុប ៨.៧២៥ នាក់ មកពី ១១ ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមប្រកួត នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កំពត និងខេត្តកែប ដោយរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនត្រូវឲ្យមានការបង់ថ្លៃ ទាំងការស្នាក់នៅ-ហូបចុក ក៏ដូចជាការធ្វើដំណើរកំសាន្ដ នៅតំបន់អង្គរ ។
ដំណើរមាតុភូមិនិវត្តន៍របស់ប្រតិភូ មានការសម្របសម្រួល ពីក្រុមការងារពិធីការ នៃគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជា ក្រុមយុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធ បានចេញដំណើរ ចាប់ពីកន្លែងស្នាក់នៅ ចាប់ពីភូមិកីឡា ក៏ដូចជា សណ្ឋាគារនានា ក្នុងរាជធានីភ្នំពេញ រហូតដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយមានការសម្រប សម្រួលឯកសារផ្សេងៗ មិនមានការរាំងស្ទះ ឬយឺតយ៉ាវ បានធ្វើឲ្យប្រតិភូ ក៏ដូចជា កីឡាករ-កីឡាការិនីទាំងអស់ កាន់តែសប្បាយរីករាយ និងមានមោទនភាពចំពោះកម្ពុជា ថែមទៀត ៕/V/R