រថយន្ត​ដឹក​សំណង់​១​គ្រឿង បុក​រះ​រថយន្ដ​២​គ្រឿង​បន្ត​គ្នា បណ្តាល​ឲ្យ​របួស​៣​នាក់​

1077
ចែករម្លែក
  • 44
    Shares

ដោយ​: គូលែន / សៀមរាប​: រថយន្ត​ដឹក​គ្រឿងសំណង់​១​គ្រឿង បាន​ទៅបុក​ប៉ះ​ជាមួយ​រថយន្ត​ហាយ​ឡឺ​ន​ឌ័​រ​១​គ្រឿង និង​បន្ត​ទៅបុក​រថយន្ត​កាម​រី​១​គ្រឿង​ទៀត បណ្តាល​ឲ្យ​ប្តី​ប្រពន្ធ​និង​កូន ដែល​ជិះ​ក្នុង​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​បាន​រងរបួស​ទាំងអស់​គ្នា​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ស្រ​ណា​ល ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់ថា ជនរងគ្រោះ​មានឈ្មោះ​អ្វី​នោះទេ ព្រោះថា​ប្តី​បាន​រងរបួស​បែកក្បាល ប្រពន្ធ​បាន​បាក់ជើង​ស្តាំ កូន​ក៏​រងរបួស ដែល​ជនរងគ្រោះ​បាន​ជិះ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​១​គ្រឿង​រួមគ្នា​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ក៏​ជួយ​នាំ​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​៕

ទីតាំងផ្សាយពាណិជ្ជកម្ម