មនុស្ស​រាប់សិប​នាក់​ចូលរួម​ក្នុង​ពិធីបុណ្យ​ភក់​នៅ​កូរ៉េខាងត្បូង​

1445
ចែករម្លែក

​អ្នក​ប្រហែលជា​មិន​ធ្លាប់​បានឮ “​បុណ្យ​ភក់​” នោះទេ​មើលទៅ​! គ្រាន់តែ​ឮ​ភ្លាម យើង​ប្រាកដជា​ងឿងឆ្ងល់​ថា តើ​បុណ្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​អ្វី​ហើយ​គេ​ធ្វើ​នៅ​ប្រទេស​ណា​។ តាមរយៈ​រូបភាព​ខាងក្រោម​នេះ បង្ហាញ ពី​ទិដ្ឋភាព​ខ្លះៗ​នៃ​ពិធី “​បុណ្យ​ភក់​ប័​រ​យឹ​ង​” (Boryeong Mud Festival) ប្រចាំឆ្នាំ​ដែល​គេ​ប្រារព្ធ ឡើង​អំឡុង​រដូវក្តៅ​នៅក្នុង​ទីក្រុង​ប័​រ​យឹ​ង ស្ថិតនៅ​ចម្ងាយ​ប្រមាណ ២០០ គីឡូម៉ែត្រ​នា​ភាគខាងត្បូង ពី​ក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាងត្បូង​។​

​ពិធីបុណ្យ​ដែលមាន​រយៈពេល ១០ ថ្ងៃនេះ​បាន​ឈាន​ចូលដល់​ឆ្នាំ​ទី​១៩ ហើយ​នៅ​ឆ្នាំនេះ និង​មាន​អ្នកចូលរួម សប្បាយ​ដល់​ទៅ​រាប់លាន​នាក់​។​

​យោងតាម​សេចក្តីរាយការណ៍​ថា ភក់​ដែល​គេ​ជឿថា​ផ្តល់​អត្ថប្រយោជន៍​ដល់​ស្បែក​ដោយសារ​វា​ផ្ទុក សារធាតុ​រ៉ែ​យក​ចេញពី​តំបន់​ជិត​ទីក្រុង​ខាងលើនេះ ហើយ​ដឹក​ទៅកាន់​ឆ្នេរ​ខ្សាច់​តាម​រថយន្ត​ធុន​ធំ​៕ ប្រែ​សម្រួលៈ ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម