ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ក្រុមប្រឹក្សារបស់អង្គការសុខភាពពិភពលោក (WHO)កាលពីថ្ងៃព្រហស្បតិ៍បានផ្តល់អនុសាសន៍ថាវ៉ាក់សាំងកូវីដ១៩ដូសជំរុញក្នុងឆ្នាំនេះគួរធ្វើបច្ចុប្បន្នភាពដើម្បីកំណត់គោលដៅតែលើមេរោគបំប្លែង XBB ដែលកំពុងលេចធ្លោជាងគេនាពេលបច្ចុប្បន្ន។
ក្រុមប្រឹក្សាបាននិយាយថា ថ្នាំបង្កើតថ្មីគួរតែមានគោលបំណងផលិតការឆ្លើយតបអង្គបដិប្រាណចំពោះមេរោគបំប្លែង XBB.1.5 ឬ XBB.1.16 ដោយបន្ថែមថាថ្នាំបង្កើតឬថ្នាំផ្សេងទៀតដែលសម្រេចបាននូវការឆ្លើយតបអង់ទីគ័រអព្យាក្រឹតប្រឆាំងនឹងពូជមេរោគ XBB ក៏អាចត្រូវបានពិចារណាផងដែរ។
ក្រុមប្រឹក្សាបានស្នើឱ្យឈប់រាប់បញ្ចូលមេរោគកូវីដ១៩ដើមនៅក្នុងវ៉ាក់សាំងនាពេលអនាគត ដោយផ្អែកលើទិន្នន័យដែលថាមេរោគដើមលែងចរាចរក្នុងចំណោមមនុស្សតទៅហើយវ៉ាក់សាំងដែលកំណត់គោលដៅលើមេរោគដើម ផលិត “កម្រិតអង្គបដិប្រាណបន្សាបមេរោគតិចពេកឬក្នុងកម្រិតមិនអាចរកឃើញបាន” ប្រឆាំងនឹងមេរោគបំប្លែងដែលកំពុងចរាចរនាពេលបច្ចុប្បន្ន។
ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ១៩ ដូចជា Pfizer/BioNtech, Moderna Inc និង Novavax Inc កំពុងបង្កើតវ៉ាក់សាំងរៀងៗខ្លួនរួចហើយ ដែលផ្តោតលើមេរោគបំប្លែង XBB.1.5 និងមេរោគបំប្លែងប្រភេទផ្សេងទៀតដែលកំពុងចរាចរនាពេលបច្ចុប្បន្ន។
រដ្ឋបាលចំណីអាហារនិងឪសថអាម៉េរិកក៏គ្រោងនឹងបើកកិច្ចប្រជុំអ្នកជំនាញខាងក្រៅនៅខែមិថុនាផងដែរ ដើម្បីពិភាក្សាអំពីសមាសភាពផ្សំនៃវ៉ាក់សាំងកូវីដ១៩សម្រាប់ចុងឆ្នាំនេះ។ ក្រុមហ៊ុនផលិតវ៉ាក់សាំងរំពឹងធ្វើបច្ចុប្បន្នភាពថ្នាំបង្ការរបស់ពួកគេនៅពេលណាដែលប្រភេទថ្នាំត្រូវបានជ្រើសរើស។
វ៉ាក់សាំងដូសជំរុញ ដែលបង្កើតនិងចែកចាយកាលពីឆ្នាំមុន គឺសំដៅទៅលើប្រភេទមេរោគពីរផ្សេងគ្នា គឺមេរោគបំប្លែងអូមីក្រុងក៏ដូចជាមេរោគកូវីដដើម៕
ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ១៩ ដូចជា Pfizer/BioNtech, Moderna Inc និង Novavax Inc កំពុងបង្កើតវ៉ាក់សាំងរៀងៗខ្លួនរួចហើយ ដែលផ្តោតលើមេរោគបំប្លែង XBB.1.5