ដោយៈ គង់ហេង/ ត្បូងឃ្មុំ៖ រថយន្តមួយគ្រឿងដែលធ្វើដំណើរ ខ្វះការប្រុងប្រយ័ត្នបានក្រឡាប់ធ្លាក់ពីលើកំណាត់ផ្លូវជាតិលេខ៧១ C ថ្មីដែលកំពុងសាងសង់ស្ថិតក្នុងភូមិខ្សាច់ប្រឆេះកណ្តាល ឃុំ ស្រុកក្រូចឆ្មារ កាលពីម៉ោងជាង ៥ ព្រឹកថ្ងៃទី ១៩ ឧសភា បណ្តាលឱ្យស្លាប់អ្នកបើកបរស្លាប់នៅក្នុងហេតុការណ៍នោះ។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបររថយន្តក្រឡាប់ធ្លាក់ពីថ្នល់ស្លាប់ដោយខ្លួនឯងនោះឈ្មោះ ញិះ កុក អាយុ ៥២ ឆ្នាំរស់នៅភូមិចុងអូរឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ និងរថយន្តដែលធ្លាក់ពីលើថ្នល់ម៉ាកតាកូម៉ាពាក់ស្លាកលេខ 2A-8713 ពណ៌ទឹកប្រាក់។
ប្រភពព័ត៌មានដដែលបានបន្តថា នៅមុនជួបឧប្បតិ្តហេតុគ្រោះថ្នាក់ខាងលើ គេបានប្រទះឃើញជនរងគ្រោះបើកបររថយន្តរបស់ខ្លួនចេញពីរង្វង់មូលគល់ស្ពានស្ទឹងត្រង់–ក្រូចឆ្មារ សំដៅស្រុកត្បូងឃ្មុំម្នាក់ឯង មកដល់ចំណុចកើតហេតុទំនងជាខ្វះការប្រុងប្រយ័ត្នបានធ្លាក់លើថ្នល់ក្រឡាប់ សង្កត់ស្លាប់ និងរថយន្តខូចខាតកម្រិតធ្ងន់ បានប្រគល់ជូនសាច់ញាតិជនរងគ្រោះ៕/PC