​រថយន្ត​បើក​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​បុរស​ម្នាក់​ស្លាប់​និង​បីនាក់​រងរបួស​ធ្ងន់

931
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​រថយន្ត​បើក​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​និង​បីនាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ផ្លូវកែង​ស្រះ​ទឹក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​ស្ថិតក្នុង​ភូមិ​ត្មាត​ប៉ី​យេ​ឃុំ​ព្រីង​ធំ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​២២ ខែ​កក្ត​ដា ឆ្នាំ​២០១៨​។

​សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ​រថយន្ត​និង​គោយន្ត​កន្ត្រៃ​បើកបរ​ក្នុង​ទឹ​សដៅ​ស្របគ្នា ពី​ត្បូង​មក​ជើង ដោយ​រថយន្ត​ម៉ាក tun tra ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF.52.82 បើកបរ​នៅក្នុង​ល្បឿន​លឿន ។​រថយន្ត​ម៉ាក tun tra​បាន ជ្រុល​ទៅបុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​ប​ណ្តោ​ល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​និង​កន្លែង​។ ចំណែក​បី​អ្នក​ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​គេ​ដឹកនាំ​យកទៅជួយ​សង្គ្រោះ​ភ្លាមៗ នៅ​មណ្ឌល់​សុខភាព​តា​កឹង ស្ថិតក្នុង​ស្រុក​គូ​លេន នៃ​ខេត្តព្រះវិហារ​។​

​ប្រភព​បាន​បន្តថា​បុរស​ដែល​ស្លាប់​នៅ​និង​កន្លែង​មានឈ្មោះ ហេ៑​ា​ន ណេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ។​រីឯ​អ្នករងរបួស​ទី​១​ឈ្មោះ យៀប ថី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ទី​២​ឈ្មោះ ណេង ស៊ី​នុត ភេទ​ប្រុស អាយុ​៥​ឆ្នាំ ទី​៣​ឈ្មោះ ថុល ថក់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ អ្នក​ទាំងអស់​រស់នៅ​ភូមិ​ជាំ​ស្រែ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​ចំណែក​ម្ចាស់​រថយន្ត​បង្ក​ក្រោយពី​បង្កហេតុ​បាន​រត់គេចខ្លួន​បាត់​ប​ន្ស​ល់​ទុក​រថយន្ត​ចោល​នៅនឹងកន្លែង​។​សមត្ថកិច្ច​នគរបាល​ចរាចរ ធ្វើការ​វាស់វែង រួច​ប្រមូល​ដឹក​យកទៅ​រក្សាទុក រង់ចាំ​ការចូល​ខ្លួន​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់ នាពេល​ក្រោយ​៕S/​

​រថយន្ត​បើក​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​បុរស​ម្នាក់​ស្លាប់​និង​បីនាក់​រងរបួស​ធ្ងន់

ទីតាំងផ្សាយពាណិជ្ជកម្ម