​រថយន្ត​ទំនើប​បើក​បុក​ឃឿន​ទ្រូងផ្លូវ​ក្រឡាប់​របួសធ្ងន់​ស្រាល​៤​នាក់

737
ចែករម្លែក

ភ្នំពេញៈ​រថយន្ត​មួយគ្រឿង​ម៉ាក​TACOMA​បាន​បើកបរ​យ៉ាង​លឿន​ដូច​ហោះ​អ្នកបើកបរ​ស្រវឹង​រួមមាន​ផ្លូវ​កោង​ផង​ក៏​ជ្រុល​ទៅបុក​ឃឿន​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ពីរ​បី​ត្រឡប់​អ្នកដំណើរ​៤​នាក់​រងរបួស​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​ភូមិ​ជ្រៃ​កោង​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​២២​ខែកក្កដា ឆ្នាំ ២០១៨​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក TACOMA ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-9316 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​កើតមក​លិច​។​រថយន្ត​បើក ក្នុង​ល្បឿន​លឿន​អ្នកបើកបរ​មាន​ភាពស្រវឹង​និង​ផ្លូវ​កោង​ផង ក៏បាន​ជ្រុល​រេ​ចង្កូត​ទៅបុក​ឃឿន​ទ្រូងផ្លូវ ។​

រួច​ហោះ​ទៅបុក​ផ្លាក​ប៉ាន់​ណូ​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ពីរ​បី​ត្រឡប់​ដោយ​រង​ការខូចខាត​យ៉ាងដំណំ ។​បន្ទាប់ពីនោះ​ធ្វើ​ឲ្យ​នារី​ម្នាក់​រងរបួស​ធ្ងន់ និង​តៃកុង អ្នករួមដំណើរ​៣​នាក់​ទៀត រងរបួស​ស្រាល ។​

​ចំណែក​ឯង​រថយន្ត​បង្ក​វិញ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង ឱ្យមកធ្វើ​ការវាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕S/​

​រថយន្ត​ទំនើប​បើក​បុក​ឃឿន​ទ្រូងផ្លូវ​ក្រឡាប់​របួសធ្ងន់​ស្រាល​៤​នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម