គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)សម្រេចទទួលស្គាល់ជាផ្លូវការលើបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ចំនួន ១៨ និងសម្រេចបដិសេធបញ្ជីគណបក្សនយោបាយ ចំនួនពីរ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការរលើបញ្ជីគណបក្សនយោបាយ ចំនួន ១៨ មានដូចជា ៖ ១. គណបក្សប្រជាជនកម្ពុជា ២. គណបក្សយុវជនកម្ពុជា ៣. គណបក្សខ្មែររួបរួមជាតិ ៤. គណបក្សធម្មាធិបតេយ្យ ៥. គណបក្សកម្លាំងប្រជាធិបតេយ្យ ៦. គណបក្សសញ្ជាតិកម្ពុជា ៧. គណបក្សខ្មែរតែមួយ ៨. គណបក្សខ្មែរអភិរក្ស ៩. គណបក្សហ៊្វុនស៊ិនប៉ិច ១០. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ១១. គណបក្សបំណងពលរដ្ឋ ១២. គណបក្សឯកភាពជាតិខ្មែរ ១៣. គណបក្សស្ត្រីដើម្បីស្ត្រី ១៤. គណបក្សខ្មែរឈប់ក្រ ១៥. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១៦. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៧. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ១៨. គណបក្សកសិករ គ.ជ.ប បានបន្តថា គណបក្សនយោបាយចំនួនពីរ ដែលគ.ជ.ប សម្រេចបដិសេធមានដូចជា៖ ១. គណបក្សភ្លើងទៀន និង២. គណបក្សមហាសាមគ្គីជាតិខ្មែរ៕

May 19, 2023

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)សម្រេចទទួលស្គាល់ជាផ្លូវការលើបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ចំនួន ១៨ និងសម្រេចបដិសេធបញ្ជីគណបក្សនយោបាយ ចំនួនពីរ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការរលើបញ្ជីគណបក្សនយោបាយ ចំនួន ១៨ មានដូចជា ៖
១. គណបក្សប្រជាជនកម្ពុជា
២. គណបក្សយុវជនកម្ពុជា
៣. គណបក្សខ្មែររួបរួមជាតិ
៤. គណបក្សធម្មាធិបតេយ្យ
៥. គណបក្សកម្លាំងប្រជាធិបតេយ្យ
៦. គណបក្សសញ្ជាតិកម្ពុជា
៧. គណបក្សខ្មែរតែមួយ
៨. គណបក្សខ្មែរអភិរក្ស
៩. គណបក្សហ៊្វុនស៊ិនប៉ិច
១០. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
១១. គណបក្សបំណងពលរដ្ឋ
១២. គណបក្សឯកភាពជាតិខ្មែរ
១៣. គណបក្សស្ត្រីដើម្បីស្ត្រី
១៤. គណបក្សខ្មែរឈប់ក្រ
១៥. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៦. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៧. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
១៨. គណបក្សកសិករ

គ.ជ.ប បានបន្តថា គណបក្សនយោបាយចំនួនពីរ ដែលគ.ជ.ប សម្រេចបដិសេធមានដូចជា៖ ១. គណបក្សភ្លើងទៀន និង២. គណបក្សមហាសាមគ្គីជាតិខ្មែរ៕