ដោយ: បាយ័ន/សៀមរាបៈ ប្រាសាទអកយំ មានទីតាំងនៅខាងចុងបំផុតខាងត្បូងនៃបារាយណ៍ខាងលិច ឫបារាយណ៍ទឹកថ្លា។ ប្រាសាទអកយំ កសាងឡើងក្នុងសតវត្សរ៍ទី៧ និង៩ ក្នុងរាជព្រះបាទភវវរ្ម័នទី១។ នេះបើតាមការផ្សព្វផ្សាយដោយអាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទ២០ ខែឧសភានេះ។
ប្រាសាទនេះ មានបីជាន់ មានប្រាង្គចំនួន១២ និងព័ទ្ធដោយកំពែងជញ្ជាំងធ្វើអំពីឥដ្ឋ ទំហំ១០០មែត្រ ៤ជ្រុង ស្ថិតនៅក្នុងរចនាបថព្រៃក្មេង។
ប្រាសាទអកយំ ជាប្រាសាទភ្នំធ្វើពីឥដ្ឋ រាងពីរ៉ាមីតដ៏ធំមុនសម័យអង្គរ ជាសំណង់ឧទ្ទិសចំពោះព្រះគម្ពីររេស្វរៈ ដែលមានន័យថា ព្រះអាទិទេព ដែលមានសូរសៀងដ៏ជ្រាលជ្រៅមិនអាចវាស់វែងបាន ជាកម្លាំង និងយានមិនអាចថ្លឹងថ្លែងបាន គឺសំដៅព្រះសិវ ដែលគេបូជានៅទីនេះ ក៏ដូចនៅទីក្រុងឥសានបុរៈ ឬសំបូរព្រៃគុកដែរ៕/R