ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះលោកអ្នកចូរកុំប្រមាថស្ថានការណ៍ មួយចំនួនពីព្រោះថាងាយ ធ្វើឱ្យលោកអ្នកជួបនូវវិបត្តិកើតឡើងដោយងាយណាស់។ការធ្វើដំណើរទីជិតឆ្ងាយពេលទៅពុំសូវមានសុវត្តិភាពប៉ុន្មានទេគួរបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។

-កិច្ចការងារ៖ដំណើរជីវិតលោកអ្នកជួបបញ្ហាស្មុគស្មាញច្រើនបន្តិច ហើយរាល់ការប្រកបការងារទាល់តែប្រឹងប្រែងខ្លាំងទើបទទួលជោគជ័យទៅរួច។

-ការធ្វើជំនួញ៖អ្នកប្រកបរបរ រកស៊ីជួញដូរ ទាំងជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំធ្វើអ្វីជ្រួលជ្រើមខុសបែបបទព្រោះនោះសុទ្ធសឹងនាំមកនូវសេចក្តីទុក្ខសោកមកវិញទេ៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺបញ្ហាសុខភាពទាំងមនុស្សចាស់និងក្មេងពីព្រោះថាងាយកើតបញ្ហាជាងសព្វមួយដង។

-កិច្ចការងារ៖ទាំងស្រ្តីបុរសដោយសារដួងរាសីស្រុត ម្ល៉ោះហើយបើចង់ធ្វើការពឹងនរណាម្នាក់ក៏តែងមិនឆ្លើយតបដូច សេចក្តី ប្រាថ្នា នោះឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមជីវិតជានិច្ច។

បញ្ហាស្នេហា៖ចំពោះគូស្នេហាចូរប្រយ័ត្នអ្នកទៅ៣ចូលមកជ្រៀតជ្រែក៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅចូរចេះអត់ធ្មត់ផលលំបាកចំពោះមុខបន្តិចពីព្រោះថាលោកអ្នកពិបាកពេលនេះពិតមែន តែថ្ងៃខាងមុខល្អប្រសើរវិញ។

-កិច្ចការងារ៖ការប្រកបការងារមានភាពរលូនល្អ ពោលគឺពុំទទួលការរាំងស្ទះនាំជួបការលំបាកច្រើនឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះវិញមានភាព រលូនល្អ ទៅមុខ និង ការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនដែរ។ការធ្វើដំណើរទីជិតឆ្ងាយចូរលោកអ្នកកុំគប្បីសេពគប់គ្រឿងស្រវឹងពីព្រោះពុំមានសុវត្តិភាពប៉ុន្មានទេ ពិសេស ឱ្យប្រយ័ត្នឧប្បត្តិហេតុយាយី។

បញ្ហាស្នេហា៖បញ្ហាស្នេហាប្រុសស្រីមិនត្រូវជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខមកវិញ៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ទាំងស្រ្តីបុរសលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ និង ធ្វើមិនដឹងមិន ឮ ចំពោះបញ្ហាខ្លះទើបប្រសើរ។នាពេលនេះបើមានបញ្ហាអ្វីលោកអ្នកចេះក្រោកឡើងតស៊ូដោះស្រាយឃើញថារឿងធំនឹងរួមជាតូចមកវិញ។

-កិច្ចការងារ៖ការប្រកបការងារមិនសូវសមដូចប្រកបទេ អ្នកខ្លះអាចនាំភាពជូរចត់មកវិញថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញងាយទទួលរងប៉ះទង្គិចជាមួយអ្នកដទៃណាស់ ពិសេសជម្លោះវិវាទព្រោះតែសម្តីមិនចេះទប់របស់ខ្លួន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំងាយកើតនូវទំនាស់ណាស់ ហេតុនេះត្រូវចេះអត់ឱនឱ្យគ្នាបន្តិចទើបប្រសើរ៕

 

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមគួរសម ហើយបើមានជម្លោះវិវាទក៏ឆាប់ត្រូវគ្នាវិញជានិច្ច។

-កិច្ចការងារ៖នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយបើចង់ចេញទៅបំពេញការងារទីឆ្ងាយក៏តែងផ្តល់ផលល្អៗជាងអាក្រក់ដែរ។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បី ប្រយ័ត្នប្រយែង ក្រែងប៉ះចំរបស់ចោរ ត្រូវជាប់ការកុនដោយប្រការណាមួយ។

បញ្ហាស្នេហា៖ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះបើមានអ្នកក្រៅនាំរឿងអុជអាល ចូរចេះ ត្រិះរិះពិចារណា ឱ្យបាន ល្អិតល្អន់ ទើបពុំមានរឿងរាវទំនាស់ក្នុងគ្រួសារកើតឡើង ៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅក្នុងថ្ងៃនេះដំណើរជីវិតលោកអ្នកស្ថិត ក្នុងដួងរាសីធ្លាក់ ស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យជួបនូវភាពប្រទាំងប្រទើសយាយីច្រើន។

-កិច្ចការងារ៖ការប្រកបការងារបើ លោកអ្នក ជួបបញ្ហាអ្វីត្រូវចេះ ទប់ទល់ ឱ្យបានល្អទើបគ្មានបញ្ហាចោទឡើង។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះ ត្រិះរិះ ពិចារណា ឱ្យបានគ្រប់ជ្រុងជ្រោយ ហើយពុំត្រូវមានគំនិត វៀចវេ ឡើយបើពុំនោះទេ នាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំក្នុងពេលនេះ ជួនត្រូវ ជួនទាស់ទែង ធ្វើឱ្យកើតការខ្វាយខ្វល់ឥតសូវស្បើយប៉ុន្មានឡើយ ៕

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅបញ្ហាមិនល្អមួយចំនួនដែលតែងតែយាយីបានរលត់រលាយ និង ខ្លះបានចាកចេញឆ្ងាយធ្វើឱ្យដំណើរជីវិតល្អប្រសើរបន្តិចវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ លោកអ្នក ចរចា កិច្ចការងារ តែងជួបនូវភាពជោគជ័យច្រើនមកវិញ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរ លោកអ្នក ចង់ជួញ ផ្លូវឆ្ងាយ ជិត មិនថាផ្លូវទឹកផ្លូវអាកាសឬផ្លូវគោកក្តីតែងអាចរកផលកម្រៃចូលផ្ទះវិញគ្រាន់បើតែយ៉ាងណា លោកអ្នក ឱ្យប្រយ័ត្នបន្តិចពីព្រោះក្រុមមនុស្សចាំបោកប្រាស់នៅមានយាយីច្រើននៅឡើយទេ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខ និង កំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកផង៕

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះលោកអ្នក តោងតែ ប្រយ័ត្នប្រយែង ទៅលើក្រុមមនុស្សបន្តិចពីព្រោះថា អាចមានការប្រែក្រឡាស់ពីល្អមកអាក្រក់បានទាំងអស់។ការធ្វើដំណើរពេលព្រឹកងាយជួបបញ្ហាចូលយាយីណាស់គប្បីប្រយ័ត្នប្រយែង។

-កិច្ចការងារ៖ក្រៅពីនេះការបំពេញការងារមិនត្រូវធ្វេសប្រហែស ឬ ធ្វើដោយរួចៗពីដៃបានដែរ បើពុំនោះទេនឹងជះឥទ្ធិពលមិនល្អណាមួយនៅពេលក្រោយនាំពិបាកដោះស្រាយ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហាប្រុសស្រីមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខមិនតិចនោះទេ ៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖លោកអ្នកចង់ពឹងពាក់ និង ខ្ចីអ្វីមួយជាមួយអ្នកដទៃតែងមិនឆ្លើយតបដូចគាប់បំណងប៉ុន្មានឡើយ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាក ម្តេចមា្ត ក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះការប្រកបការងារ លោកអ្នក ជួបភាព តានតឹង ផ្លូវចិត្ត ធ្វើឱ្យ មិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។

-កិច្ចការងារ៖ការប្រកបការងារក៏ដូច្នេះដែរ លោកអ្នក តោងតែ ប្រយ័ត្នប្រយែង ហើយឱ្យគិតដល់ផលប៉ះពាល់ដល់ខែក្រោយបន្តទៀត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំតែង ហុច ផ្លែផ្កា មកវិញ គ្រាន់គាប់ប្រសើរគួរសម ហើយក៏មានការរីកលូតលាស់ទៅមុខឥតមានព្រួយបារម្ភនោះដែរ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ កំពុងមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរ ហើយបើចង់ពឹងពាក់នរណាឬចង់ដោះស្រាយអ្វីមួយអាចយកថ្ងៃនេះក៏ប្រសើរដែរ ។

-កិច្ចការងារ៖បើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅ។

-ការធ្វើជំនួញ៖អ្នកប្រកប របរ រកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរ ឬ បើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖ក្នុងរយៈពេលនេះបើទោះបីមានអ្នកដទៃចង់បំបែក ក៏ពុំមានបញ្ហាចោទដែរ៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះជោគសំណាងបានត្រឡប់មកវិញ ម្ល៉ោះហើយរឿងរាវតូចធំមួយចំនួនបានរលាយរលត់ទៅឆ្ងាយ ហើយជោគសំណាងល្អៗបានចូលជំនួសវិញ។

-កិច្ចការងារ៖សម្រាប់អ្នកប្រកបការងារ រាជការ ឬ ក្រុមហ៊ុន ឯកជន ក្តី បើមានកិច្ចការអ្វីថ្មី ឬ សូម្បីតែចាស់ក្តី លោកអ្នក ត្រូវរួសរាន់បំពេញ និង មិនត្រូវធ្វេសប្រហែសឡើយ មិនដូច្នេះនឹងទទួលរងការស្តីបន្ទោសពីសំណាក់ចៅហ្វាយនាយជាក់ជាពុំខាន។

ការធ្វើជំនួញ៖ការធ្វើជំនួញទីជិតឆ្ងាយពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេ គឺដូចសព្វមួយដង។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អណាស់៕