ដោយៈតារារិទ្ធ/ភ្នំពេញៈសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់ថវិកា ៣០០០ដុល្លារជួយដល់យុវជនស្ម័គ្រចិត្តស៊ីហ្គេមដែលបានបាត់ម៉ូតូក្នុងពេលបំពេញបេ សកកម្ម ។

សម្តេចតេជោបានសរសេរនៅក្នុងបណ្តាញ សង្គមនៅម៉ោង២៣:៥០នាទីយប់ថ្ងៃទី១៩ ខែឧសភាមក្នុងតេឡេក្រាមថា “ល្ងាចនេះតាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រី ផុន រ៉ាសុី ដែលជាយុវ ជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើដល់ការប្រកួតសុីហ្គេមហើយបាត់ម៉ូតូ។តាសុំជួយ៣០០០ដុល្លារសម្រា ប់ទិញម៉ូតូមកប្រើប្រាស់វិញ។សូមចៅទាក់ ទងជាមួយលោក សេង ទៀង តាមទូរសព្វ័ លេខ012 961971 ដើម្បីទទួលយកថវិកា” ៕