ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អតីតតារាសិចម្នាក់បានលាតត្រដាងការសោកស្ដាយដ៏ជូរចត់របស់នាងចំពោះអាជីពជាតារាសិចរបស់នាងដែលនាងអះអាងថាបានបំផ្លាញជីវិតរបស់នាង។
នាង លីរី រេត (Riley Reid) ដែលរស់នៅក្នុងវិមានតម្លៃ ៤,៨ លានដុល្លារក្នុងរដ្ឋកាលីហ្វ័រញ៉ា បានបង្ហាញមុខនៅក្នុងវីដេអូដ៏រំជួលចិត្តមួយ ដែលថ្មីៗនេះបានផុសនៅលើ Twitter ។
តារាស្រីវ័យ៣១ឆ្នាំ ដែលមានឈ្មោះពិតថា អាស្លី ម៉ាត់ធូ (Ashley Mathews) បាននិយាយថា នាងបាន “បាត់បង់គ្រួសារទាំងមូល” បន្ទាប់ពីបានប្រឡូកក្នុងពិភពកម្សាន្តសម្រាប់មនុស្សពេញវ័យ។
នាងបាននិយាយថា អ្នកដែលមានមុខរបរនេះ “ត្រូវតែមុខក្រាស់មិនចេះខ្មាស់គេក្នុងជីវិតប្រចាំថ្ងៃ”។
នៅក្នុងឃ្លីបនោះ ដែលឥឡូវមានគេមើល២,៤លានដង ចាប់តាំងពីត្រូវបានបង្ហោះកាលពីថ្ងៃពុធមក នាងលីរីឃើញអង្គុយនៅតុមួយក្នុងឈុតអាវយឺតដៃវែង ដោយសរសេរថា”តើមានអ្នកណាឃើញខោក្នុងរបស់ខ្ញុំទេ?”។
ដោយនិយាយផ្ទាល់ដាក់កាមេរ៉ា នាងបានចាប់ផ្តើម យ៉ាងដូច្នេះថា “ខ្ញុំបានបាត់បង់គ្រួសារទាំងមូលរបស់ខ្ញុំ ហើយវាពិតជាឈឺចាប់ណាស់”។
“ដូច្នេះជាច្រើនលើកច្រើនសានៅពេលដែលគេសួរខ្ញុំថា តើពួកគេគួរថតរឿងអាសអាភាសទេ ខ្ញុំប្រាប់ពួកគេថា កុំអី ខ្ញុំប្រាប់ពួកគេថាវាធ្វើឱ្យជីវិតលំបាកណាស់ វាធ្វើឱ្យការណាត់ជួបពិបាកណាស់ វាធ្វើឱ្យជីវិតគ្រួសារអ្នកពិបាកណាស់ វាធ្វើឱ្យភាពស្និទ្ធស្នាលមានការលំបាកណាស់”។
“ប្រសិនបើអ្នកដាក់ខ្លួនឯងនៅទីនោះហើយពិភពលោកកំពុងវិនិច្ឆ័យអ្នក នោះអ្នកត្រូវតែមិនអីចំពោះវា ជាមួយនឹងក្តីអាម៉ាស់ជារៀងរាល់ថ្ងៃក្នុងជីវិតរបស់អ្នក”។
នាងរីលីបាននិយាយថា “ខ្ញុំមិនចង់មានកូនទេ ព្រោះខ្ញុំបានថតរឿងអាសអាភាស ព្រោះខ្ញុំបារម្ភពីរបៀបដែលមនុស្សប្រព្រឹត្តចំពោះកូនរបស់ខ្ញុំ”។
“តាមបទពិសោធន៍ខ្ញុំផ្ទាល់ ម៉ាក់របស់ខ្ញុំបានគាំទ្រខ្ញុំតាំងពីដើមទីដំបូងមកម្ល៉េះ គាត់គ្រាន់តែអនុញ្ញាតឱ្យខ្ញុំធ្វើអ្វីតាមចិត្ត។ មិនមែនថាខ្ញុំគិតថាវាជារឿងល្អទេ ខ្ញុំគ្រាន់តែចង់មានសេរីភាពច្រើន”។
“នៅពេលដែលពេលវេលាកាន់តែចម្រើនទៅមុខ ហើយខ្ញុំទទួលបានជោគជ័យ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ដូចជាម្តាយរបស់ខ្ញុំកំពុងប្រើខ្ញុំដើម្បីឱ្យគាត់អាចរស់នៅក្នុងជីវិតដ៏ប្រណីត”។
“នៅពេលដែលខ្ញុំចាប់ផ្តើមកំណត់ព្រំដែនទាំងនេះ ដោយមិនផ្តល់លុយឱ្យគាត់ឬរបស់ប្រណីតៗ វាធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែពិបាកបន្តិចម្តងៗ និងស្ទើរតែរលាយ ដូច្នេះវាពិតជាឈឺចាប់”៕
នាង លីរី រេត សោកស្តាយចំពោះការប្រឡូកក្នុងភាពយន្តអាសអាភាស