ដោយៈ សុខុម / ស្ទឹងត្រែងៈ សមត្ថកិច្ចនគរបាលផ្នែកជំនាញ ខេត្តស្ទឹងត្រែង កំពុងបើកការស៊ើបអង្កេតទៅលើ ករណីបុរសម្នាក់ដែលគេបានប្រទះឃើញ ចងកសម្លាប់ខ្លួន ជាប់ទៅនឹងដើមខ្នុរ ខាងក្រោយផ្ទះ នៅភូមិស្រែគ២ ឃុំស្រែគ ស្រុកសេសាន វេលាម៉ោង ៥ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ដើម្បីរកមូលហេតុនៃការស្លាប់នេះ។
លោក ថាយ ស៊ុនអ៊ី នាយប៉ុស្តិ៍នគរបាលឃុំស្រែគ បានឱ្យដឹងថាៈ ម្ដាយឈ្មោះ ភុយ តេង គឺជាអ្នកឃើញកូនប្រុសរបស់ខ្លួនឈ្មោះសារ៉ន ភី អាយុ ២៨ ឆ្នាំ បានចងកសម្លាប់ខ្លួន ដោយប្រើខ្សែជាប់ទៅនឹងដើមខ្នុរ។ បន្ទាប់មក ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីធ្វើកោសល្យវិច័យ។
លោកមេប៉ុស្តិ៍ បាននិយាយទៀតថាៈ សមត្ថកិច្ចជំនាញ មិនទាន់បង្ហាញពីលទ្ធផលនៃការស្លាប់របស់បុរសខាងលើនេះ នៅឡើយទេប៉ុន្តែបើតាមការផ្តល់ចម្លើយ ពីក្រុមគ្រួសារ ជាបឋមថា ជនដែលស្លាប់នេះ គឺជាមនុស្សមានសតិមិនគ្រប់គ្រាន់ល្អ ដូចអ្នកដទៃទេតែងតែធ្វើនេះធ្វើនោះ ខុសទំនងក្នុងការរស់នៅរហូតមក៕/V-PC