ដោយ:បញ្ញាសាស្ត្រ/កំពង់ធំ:មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ទៅមហាជនដែលមកជួបជុំក្នុងពិធី “ទិវាជាតិនៃការចងចាំ” ២០ ឧសភាថា÷
ថ្ងៃទី២០ ខែឧសភា ជាទិវាជាតិនៃការចងចាំ នូវទង្វើដ៏យង់ឃ្នងនៃរបបកម្ពុជា ប្រជាធិបតេយ្យ ដែលជារបបប្រល័យពូជសាសន៍យ៉ាងឃោរឃៅបំផុត ដែលកន្លងទៅត្រូវបានគេហៅថា “ទិវាចងកំហឹង” ដើដើម្បីជាការចងចាំទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ ។

លោក ជា ចាន់តូ សមាជិកគណៈអចិន្រ្តៃយ៍ គណៈ​កម្មាធិការកណ្តាល​ គណបក្ស​ប្រជាជនកម្ពុជា និងជាប្រធាន​ក្រុមកា​រងារចុះមូលដ្ឋានខេត្ត​កំពង់ធំ បញ្ជាក់យ៉ាងដូច្នេះ ក្នុងកម្មវិធី២០ ឧសភា “ទិវាជាតិនៃការចងចាំ”ដែលប្រារព្វធ្វើនៅវត្តក្ដីដូងស្ថិតក្នុងឃុំក្ដីដូងស្រុកកំពង់ស្វាយខេត្តកំពង់ធំនាថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣។

លោក ជា ចាន់តូ បានរំលឹកថាថ្ងៃនេះយើងជួបជុំគ្នាដើម្បីបង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃ ឧទ្ទិ​សកុ​​​សលជូនដល់បងប្អូនជនរួមជាតិ ដែលបានរងគ្រោះបាត់បង់ជីវិតដោយអំពើប្រល័យពូជសាសន៍ និងរំលឹកឡើងវិញ នូវទុក្ខលំបាកវេទនា របស់មាតុភូមិជាទីស្នេហារបស់យើង​ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ជាមួយនេះដែរក៏ដើម្បីឧទ្ទិសមនុញ្ញផលដែលកើតចេញនៅថ្ងៃនេះជូនដល់វិញ្ញាណក្ខន្ធយុទ្ធជន​ យុទ្ធនារី និងបងប្អូនជនរួមជាតិ ដែលបានបូជា
ជីវិត និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក៏ដូចជាបងប្អូនជនរួមជាតិដែលបានរងគ្រោះបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍នោះ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាត។
នៅក្នុងពិធីនោះដែរលោកជា ចាន់តូ ក៏បានអំពាវនាវឲ្យប្រជាជនយើងឲ្យទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឲ្យបានគ្រប់ៗគ្នាផងដែរ។លោកបានរំលឹកថាមានតែគណបក្សប្រជាជនកម្ពុជាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា​បតី តេ​ជោ ហ៊ុន សែន មួយគត់ដែលធានានូវ​សុខសន្តិ​ភាព សេរី​ភាព លទ្ធិ​ប្រជា​ធិប​​តេយ្យ ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសង្គម នឹងធ្វើឲ្យប្រជាជនយើងរស់បានសុខ
ដុមរមនាហើយក៏គ្មានមានអ្វីមានតម្លៃលើសសន្តិភាពទេ ព្រោះសន្តិភាពគឺជាមូល​ដ្ឋាន​​​គ្រឹះ​​ដ៏​រឹងមាំបំផុតមិនអាចខ្វះបានក្នុងការកសាង និង​អភិវ​ឌ្ឍ ប្រទេសលើគ្រប់វិស័យ ៕សរន