ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មនុស្សយ៉ាងតិចប្រាំបួននាក់បានស្លាប់និងរាប់សិបនាក់រងរបួសនៅពេលមានការប្រជ្រៀតជាន់គ្នានៅផ្លូវចូលកីឡាដ្ឋានបាល់ទាត់មួយ ចំពេលមានការប្រកួតបាល់ទាត់វគ្គពាក់កណ្តាលផ្តាច់ព្រាត់មួយនៅក្នុងលីកនៃប្រទេសអែល សាល់វ៉ាឌ័រ កាលពីថ្ងៃសៅរ៍។
ប៉ូលីសជាតិបាននិយាថា របាយការណ៍ជំហានដំបូងបាននិយាយថា មនុស្សប្រាំបួននាក់ត្រូវបានបញ្ជាក់ថាស្លាប់នៅពេលមានការប្រកួតរវាងក្លឹបAlianza និង FASនៅកីឡាដ្ឋានម៉ូញូម៉ង់តាល់(Monumental)នៅក្នុងទីក្រុងគូស្គែតលែន( Cuscatlan)ចម្ងាយប្រមាណ៤១គីឡូម៉ែត្រពីរដ្ឋធានី។
ប៉ូលីសបាននិយាយថា ក្នុងចំណោមអ្នករងរបួសមានពីរនាក់របួសធ្ងន់និងត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ហើយការប្រកួតត្រូវបានផ្អាក។
សហព័ន្ធបាល់ទាត់អែល សាល់វ៉ាឌ័រ ក្នុងពេលជាមួយគ្នាបាននិយាយថា ខ្លួនមានការសោកស្តាយចំពោះអ្វីដែលបានកើតឡើងនិងប្រកាសគាំទ្រគ្រួសារជនរងគ្រោះ៕
អ្នកគាំទ្របាល់និងបុគ្គលិកជួយសង្គ្រោះជួយអ្នករងរបួសនៅលើទីលានប្រកួតក្នុងទីក្រុងគូស្គែតលែន កាលពីថ្ងៃសៅរ៍
មនុស្សប្រាំបួននាក់ត្រូវបានបញ្ជាក់ថាស្លាប់ក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នានេះ