ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងពេលនេះលោកអ្នកមិនត្រូវលូកដៃក្នុងការខ្ចីបំណុលគេដោយមិនមើលមុខក្រោយឡើយប្រយ័ត្នតែផុងខ្លួនរកប្រាក់កាសសងគេមិនទាន់បង្កើតជារឿងវណ្ឌកគ្មាននរណាជួយរួច។

-កិច្ចការងារ៖បើទោះលោកអ្នកធ្វើអ្វីក៏ដោយលោកអ្នកត្រូវសន្សឹមៗកុំបំបោល ហើយឱ្យប្រយ័ត្នសត្រូវក្បែរខ្លួនបន្តិចព្រោះគេងាយបង្កផលលំបាកដែលត្រូវរាប់រងណាស់ផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេឬការបណ្តាក់ទុនហើយមិនហុចផលអ្វីមកវិញ។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសព្រោះតែភាពចង់ឈ្នះគ្នារៀងៗខ្លួន៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរសមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងទ្បើយពីព្រោះនាំកើតឧបទ្រពចង្រៃដំណើរជីវិតកើតមានតែរឿងប្រទាំងប្រទើស។

-កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីមានក្រុមមនុស្សមកនិយាយបញ្ឆេះបញ្ហាមិនត្រូវជឿដោយខ្វះការពិចារណាឡើយ ពីព្រោះថាមានតែការខាតបង់ ហើយគេទទួលផលប្រយោជន៍វិញប៉ុណ្ណោះ ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះលោកអ្នកធ្វើជំនួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមានភាពធូរស្បើយជាងមុនបន្តិចវិញហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។

បញ្ហាស្នេហា៖ ចំពោះគូស្នេហ៍ប្រយ័ត្នអាចមានអ្នកក្រៅនាំរឿងមកអុជអាលនាំតែកើតរឿងសៅហ្មងចំពោះគ្នា៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តពាក់ព័ន្ធទៅនឹងរឿងបញ្ហាប្រាក់កាស ពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្ត។

-កិច្ចការងារ៖ទាំងស្រ្តីបុរសផ្តល់ផលល្អក្នុងការដំណើរកិច្ចការងារដែលនៅសេសសល់ពីមុនមក និង ក្រៅពីនេះបង្កើតការងារថ្មីៗផង ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរនាពេលនេះនៅតែជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយរស់ស្រួលខ្លួនជាងនេះ។

បញ្ហាស្នេហា៖ ចំពោះគូស្វាមីភរិយាមានការយល់ចិត្តនិងល្អូកល្អិនចំពោះគ្នាប្រពៃ ៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះលោកអ្នកទោះធ្វើអ្វីមួយគឺតែងអាចសម្រចដូចក្តីប្រាថ្នាត្រឡប់មកវិញ ហើយក្រុមមនុស្សក៏តែងជួយជ្រោមជ្រែងផងដែរ។

-កិច្ចការងារ៖ថ្ងៃនេះវិញផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារពីព្រោះថាផលល្អតែងឆ្លើយតបមកវិញជានិច្ច។

-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងស្រួលចិត្ត។ ​

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹក និង ប្រាស្រ័យទាក់ទងគ្នាល្អណាស់៕

 

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖អំឡុងពេលនេះបុរសមិនត្រូវបង្កបញ្ហាជាមួយស្រ្តីឡើយពីព្រោះថាងាយកើតជាបញ្ហាតូចរីកជាធំណាមួយដែលលោកអ្នកមិនអាចស្មានដល់ផង ។

-កិច្ចការងារ៖ទាំងស្រ្តី បុរសក្នុងអំឡុងពេលនេះជួបបញ្ហាតានតឹងច្រើន ដូចនេះរាល់កិច្ចការងារតូចធំត្រូវតាំងចិត្តអត់ធ្មត់និងធ្វើចិត្តត្រជាក់ទើបប្រសើរ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះដំណើរជីវិតរបស់មានភាពលូតលាស់គ្រាន់គាប់ប្រសើរ ម្ល៉ោះហើយរាល់បញ្ហាអ្វីៗក៏អាចទទួលបានផលសម្រេចតាមក្តីបំណងប្រាថ្នាសឹងទាំងអស់។

-កិច្ចការងារ៖ការប្រកបការងារ បើទោះបីធ្វើអ្វីក៏ដោយតោងតែលោកអ្នកអត់ធ្មត់បន្តិចពិសេសបុរសមានគ្រោះយាយី ហេតុនេះងាយជួបបញ្ហាមិនល្អជាងសព្វមួយដង។

-ការធ្វើជំនួញ៖បើអ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់យឺតណាស់ ហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃធំៗគ្រាន់ចិញ្ចឹមឆ្នាំងបាយធូរទៅរួច។

បញ្ហាស្នេហា៖ បញ្ហាស្នេហាកំលោះក្រមុំកុំគប្បីយកភាពរឹងមានះ ឬ ចង់យកឈ្នះចាញ់ដាក់ខ្លួនច្រើនពេកប្រយ័ត្នកើតរឿងជម្លោះវិវាទឈានចូលដល់ការបែកបាក់៕

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖លោកអ្នកធ្វើដំណើរទៅណាមកណាមិនថាទីជិតឆ្ងាយឡើយគឺត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុវត្តិភាពខ្លួនជាចម្បង ពិសេសបញ្ហាសុវត្តិភាពការបើកបរ ឬ បញ្ហាសុខភាពតែម្តង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើលោកអ្នកចង់បើហាងថ្មីឬចេញធ្វើជំនួញថ្មីផ្លូវឆ្ងាយពុំសូវផ្តល់ផលល្អទេដូចនេះត្រូវចេះគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយទើបប្រសើរ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំពិសេសស្រ្តីមិនត្រូវបណ្តោយខ្លួនប្រាណមិនគិតនោះឡើយត្រូវចេះប្រកាន់ខ្ជាប់ប្រពៃណីផូរផង់បើពុំនោះទេលោកអ្នកពិតជាត្រូវរែកពន់កម្មក្រាស់នៅគ្រាខាងមុខជាក់ជាពុំខាន៕

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងរយៈពេលនេះលោកអ្នកមិនត្រូវបង្កជម្លោះជាមួយអ្នកដទៃឡើយ ទោះរឿងនោះតូចធំពីព្រោះថាមិនផ្តល់ផលចំណេញឡើយ ផ្ទុយមកវិញនាំខាតបង់រយៈពេលយូរអង្វែងជាក់ជាពុំខាន។

-កិច្ចការងារ៖នៅថ្ងៃនេះបើទោះបីមានក្រុមមនុស្សមកនិយាយបញ្ឆេះបញ្ហាមិនត្រូវជឿដោយខ្វះការពិចារណាឡើយ ពីព្រោះថាមានតែការខាតបង់ ហើយគេទទួលផលប្រយោជន៍វិញប៉ុណ្ណោះ ។

-ការធ្វើជំនួញ៖បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះលោកអ្នកធ្វើជំនួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមានភាពធូរស្បើយជាងមុនបន្តិចវិញហើយមុខរបរទៀតសោតក៏មានភាពសុខដុមល្អ។

បញ្ហាស្នេហា៖ ចំពោះគូស្នេហាប្រយ័ត្នអាចមានអ្នកទី៣ ចូលជ្រៀតជ្រែកធ្វើឱ្យចំណងស្នេហារង្គោះរង្គើ ៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖យីអ៊ុនរបស់លោកអ្នកថ្ងៃនេះពុំគាប់ប្រសើរទេ ម្ល៉ោះហើយបើទោះបីជួបបញ្ហាអ្វីក៏ដោយមិនអាចយកភាពមួម៉ៅក្តៅក្រហាយដាក់ខ្លួនបានឡើយ ព្រោះអាចជះឥទ្ធិពលណាមួយមកវិញដែលរកនឹកស្មានមិនដល់។

-កិច្ចការងារ៖ក្នុងរយៈពេលនេះត្រូវយកចិត្តទុកដាល់សុវត្តិភាពផ្ទាល់ខ្លួន ហើយមិនត្រូវលូកដៃរឿងអ្នកដទៃច្រើនឡើយ ប្រយ័ត្នកើតជារឿងអាសន្នអន់ក្រដល់អាត្មាខ្លួនវិញ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគួរទុកចិត្តអតិថិជនពេកទេប្រយ័ត្នត្រូវចាញ់បោកគេអសារឥតការ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានតែការតោះតើយនិងនឿយណាយព្រោះតែការមិនសូវទុកចិត្តគ្នា៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវកំណាត់ផ្លូវឧបសគ្គច្រើនបន្តិច ហេតុនេះបើកើតបញ្ហាអ្វីមួយឡើង ត្រូវចេះយកចិត្តទុកដាក់ដោះស្រាយទើបបញ្ហាតូចមិនរីកក្លាយជាធំ។

-កិច្ចការងារ៖ការប្រកបការងារមានភាពប្រទាំងប្រទើស ហើយតែងជួបនូវបញ្ហាធ្វើច្រើនខុសច្រើនថែមទៀត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីពុំសូវចុះសម្រុងគ្នាប៉ុន្មានទេ ហើយពិសេសងាយកើតរឿងរាវពាក្សសម្តីធ្ងន់ស្រាលដល់គ្នាផង៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖អំឡុងពេលនេះទោះធ្វើអ្វី លោកអ្នក កុំធ្វេសប្រហែស ឬមិនត្រូវប្រមាថមនុស្សឡើយពីព្រោះថាងាយជះផលអាក្រក់មកវិញណាស់។

-កិច្ចការងារ៖ការប្រកបការងារវិញបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែង ទើបពុំមានបញ្ហាឧបទ្រពចង្រៃ និងរឿងរាវមិនល្អណាមួយឈានចូលយាយីកើត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដែរ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់កម្រៃគ្រាន់ ចិញ្ចឹមគ្រួសាររស់ស្រួលខ្លួន ។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងពេលនេះលោកអ្នកមិនត្រូវមានអំនួតក្អេងក្អាងក្នុងរឿងអ្វីមួយឱ្យសោះ ប្រយ័ត្នកើតរឿងរ៉ាវបែរជាខាតបង់លាភសក្ការៈវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតែងមានការចម្រើនលូតលាស់ឈានទៅមុខជាលំដាប់។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយឃើញថាការរកផលកម្រៃមានហូរចូលខ្លះៗផង ហើយបើលោកអ្នកចង់បើកធ្វើជំនួញតូចធំតែងទទួលនូវក្តីសម្រេចគ្រាន់គាប់ចិត្តផង។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចំពោះគ្នាយ៉ាងប្រពៃ៕