​ប្រែ​សម្រួលៈ​បំណង​(CNA)៖ ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​បាន​ទទួល​«​ការធានា​មែនទែន​»​មួយ​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី​​ថា អ៊ុយ​ក្រែន​នឹង​មិន​ប្រើ​យន្តហោះ​ប្រយុទ្ធ​F-16​ផ្តល់​ដោយ​លោកខាងលិច ដើម្បី​វាយប្រហារ​ចូល​ទឹកដី​រុស្ស៊ី​ទេ​។​

​លោកបៃ​ដិន បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា ប្រទេស​ជប៉ុន​នៅ​ពេល​បញ្ចប់​ជំនួប​កំពូល​G7​ថា ​យន្តហោះ​F-16​អាច​ប្រើ​នៅពេលណា​ដែល​ទាហាន​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​និង​តំបន់​ហើ​​យ​យន្តហោះ​ប្រភេទ​នេះ​ទំនងជា​នឹង​មិន​មាន​វត្តមាន​ក្នុង​ការវាយប្រហារ​រប​ស់អ៊ុយ​ក្រែន​ណា​មួយ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទេ តែ​ទាហាន​អ៊ុយ​ក្រែន​អាចត្រូវការ​សព្វាវុធ​ដូច្នេះ​ដើម្បី​ការពារ​ខ្លួន​ទល់នឹង​​កងកម្លាំង​រុស្ស៊ី​ទៅហួស​ពី​ចម្ងាយ​អាច​វាយ​ដល់​នៅ​ពេល​បច្ចុប្បន្ន​។​

​ក្រុម​មេដឹកនាំ​G7​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា ពួកលោក​នឹង​មិន​បន្ថយ​ការគាំទ្រ​អ៊ុយ​ក្រែន​ឡើយ ចំ​ពេល​រុស្ស៊ី​អះអាង​អំពី​ការចាប់យក​ទីក្រុង​បា​ឃ្មុត​ភាគ​ខាងកើត​ក្រោយ​ការប្រយុទ្ធ​គ្នា​រាប់​ខែ​។​លោក​​បៃដិន ក្នុង​ឳ​កាស​នេះ​ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​មួយ​កញ្ចប់​ថ្មី​តំលៃ​៣៧៥​លាន​ដុល្លារ រួម​មាន​គ្រាប់រំសេវ និង​រថក្រោះ រថពាសដែក​សំរាប់​អ៊ុ​យក្រែន​។​

​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ជប៉ុន លោកបៃ​ដិនបាន​ប្រាប់​ក្រុម​មេដឹកនាំ​G7​ថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​គាំទ្រ​កម្មវិធី​បណ្តុះបណ្តាល​អាកាសយានិច​អ៊ុយ​ក្រែន​អោយ​ចេះ​ប្រើ​F-16 ទោះជា​យ៉ាងណា​រដ្ឋា​​ភិបាល​ទីក្រុង​គៀវ​មិនទាន់​ទទួលបាន​ការសន្យា​អំពីការប្រគល់​យន្តហោះ​ប្រយុទ្ធ​ជំនាន់​ទី​បួន​នេះ​ជាក់លាក់​នៅឡើយ​ទេ​។​

​ហ្សេ​ឡេន​ស្គី បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​មាន​ជំនឿ​ថា រដ្ឋាភិបាល​ទីក្រុង​គៀវ​នឹង​ទទួលបាន​យន្តហោះ​F-16​ពី​លោក​ខាងលិច​ក្រោយ​ការ​បញ្ចុះបញ្ចូល​រាប់​ខែ​សំរាប់​យន្តហោះ​ពហុមុខ​នាទី​ផលិត​​នៅ​អាម៉េរិក​នេះ​៕

​បៃ​ដិន ដាក់​ដៃ​លើ​ស្មាលោក​ហ្សេ​ឡេន​ស្គី និង​បាន​ប្រាប់​មេដឹកនាំ​G7​ថា​លោក​បាន​អនុញ្ញាត​អោយមាន​កម្មវិធី​បង្ហាត់​អាកាសយានិច​អ៊ុយ​ក្រែន​សំរាប់ប្រើ​យន្តហោះ​F-16