ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ សម្រស់របស់លោកស្រីបានធ្វើឱ្យលោកស្រីល្បីល្បាញនៅលើផ្លូវដើរម៉ូត ហើយខាឡា ព្រុយនី (Carla Bruni) បានសបញ្ជាក់ថា លោកស្រីនៅតែដើរម៉ូតបាន នៅពេលលោកស្រីដើរលើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្តក្រុងកានកាលពីថ្ងៃអាទិត្យ។
អតីតជំទាវទីមួយបារាំងអាយុ ៥៥ ឆ្នាំដែលបានរៀបការជាមួយអតីតប្រធានាធិបតីនីកូឡាស សាកូហ្ស៊ី (Nicolas Sarkozy) មើលទៅស្រស់ស្អាតទាក់ទាញមែនទែនក្នុងឈុតរ៉ូបវែងពណ៌ខៀវ Saint Laurent។
ឈុតរ៉ូបខ្សែមួយព័ទ្ធស្មារបស់លោកស្រីខាឡាបានផ្អោបរាងស្លីមរបស់លោកស្រីយ៉ាងល្អឥតខ្ចោះ និង បង្អួតដៃដ៏ស្រឡូនរបស់លោកស្រី។
លោកស្រីបានបន្ថែមភាពទាក់ទាញជាមួយនឹងគ្រឿងអលង្ការ Chopard មួយចំនួន ដែលរួមមានចិញ្ចៀនពេជ្រនិងខ្សែដៃពណ៌ខៀវ។
តារាបង្ហាញម៉ូតជនជាតិបារាំងរូបនេះបានបង្ហាញទំនុកចិត្តខ្លាំង ខណៈលោកស្រីធ្វើកាយវិការថើបដាក់កាមេរ៉ានិងឈរថតរូបកាច់រាងក្នុងទម្រង់ផ្សេងៗ៕
លោកស្រីខាឡា ព្រុយនីបង្អួតរាងលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តក្រុងកាន