Views: 18 Post navigation បណ្តាគណបក្សនយោបាយថៃចំនួនប្រាំបីដែលតំណាងអោយសម្លេងភាគច្រើនក្នុងសភានៅក្រោយការបោះឆ្នោតកាលពីថ្ងៃ១៤ឧសភា កាលពីថ្ងៃចន្ទទី២២ឧសភា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(Mou)មួយ ដោយសន្យាតាក់តែងរដ្ឋធម្មនុញ្ញឡើងវិញ ទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា បញ្ចប់កំណែនយោធាលើកលែងតែប្រទេសក្នុងស្ថាន ភាពគ្រាអាសន្ន តែមិនប៉ះពាល់ច្បាប់ប្រឆាំងការប្រមាថស្តេចទេ។ Meta Platforms ដែលជាម្ចាស់ក្រុមហ៊ុនFacebookបានរងការពិន័យប្រាក់ច្រើនបំផុតមិនដែលមាន គឺ១,២ពាន់លានអឺរ៉ូ(១,៣ពាន់លានដុល្លារ)ពីសហភាពអឺរ៉ុបដោយសារក្រុមហ៊ុននេះមិនបាន ការពារព័ត៌មានឯកជនរបស់អតិថិជនពីផ្នែកការតាមដានរបស់សេវាសន្តិសុខជាតិអាម៉េរិក។