ដោយៈតារារិទ្ធ/ភ្នំពេញៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានស្នើដល់បណ្ដាប្រទេសនានាសូមរក្សាភាពស្ងៀមស្ងាត់ពីពេលនេះរហូតដល់ការបោះឆ្នោតនីតិកាលទី៧។ ទុកឱ្យ កម្ពុជាប្រើប្រាស់ នូវវិធានរបស់ខ្លួនដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា។

នៅក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែតនាព្រឹកថ្ងៃអង្គារ ទី២៣ ខែឧសភាឆ្នាំ២០២៣ សម្តេចតេជោហ៊ុនសែនបានថ្លែងថាដោយសារ តែមានការជ្រៀតជ្រែកពី បរទេសកាលពីអតីតកាលនេះហើយទើបធ្វើឱ្យប្រជាជ នខ្មែរស្លាប់អស់រាប់ លាននាក់។

សម្ដេចតេជោមានប្រសាស ន៍ទៀតថា«ពីនេះដល់ការបោះឆ្នោតសូមអស់ លោកស្ងៀមស្ងាត់ទុកឱ្យ យើងខ្ញុំប្រើប្រា ស់នូវវិធានក្នុងស្រុកដើម្បីដោះស្រាយ បញ្ហាប្រជាធិបតេយ្យនៅកម្ពុជា»។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកជាសំណួរទៀតថា«ហេតុអ្វីបានជាចូល ចិត្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេ សរដ្ឋអធិបតេយ្យមួយ ម៉្លេះ?សុំ មើលកម្ពុ ជាឱ្យឆ្ងាយជាងកម្ពុជាព្រោះកម្ពុជាមានសិទ្ធិ តួនាទីនៅក្នុង អាស៊ាន»។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានរំលឹកថាដោយសារការជ្រៀត ជ្រែកផ្ទៃក្នុង កម្ពុជា បរទេសមួយចំនួនបានគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ និង គាំទ្រ កៅអី ខ្មែរក្រហមនៅអង្គការសហប្រជា ជាតិដែលធ្វើឱ្យខ្មែរស្លាប់ បាត់បង់ជីវិត ជា ច្រើនហើយពួកគេមិនដែលសម្តែងការសោកស្តាយ សោះ ឡើយ។

សម្ដេចតេជោហ៊ុន សែន ថ្លែងបន្តថា សម្រាប់បណ្ដាទូតអាស៊ានមិនមានការ លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយតែមានបណ្ដាទូតប្រទេសខ្លះចូល ចិត្តជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕សរន / N