ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានជូនដំណឹង ស្តីការព្យាករធាតុអាកាស សម្រាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភាថា ព្រះរាជាណាចក្រកម្ពុជា នៅក្នុងអំឡុងពេលនេះ ទទួលឥទ្ធិពលពីតំបន់នៃជ្រលងសម្ពាធទាប ពីភាគខាងលើថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុង នីរតីមធ្យម នាំឱ្យសីតុណ្ហភាពអប្បបរមាមា ពី២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី៣៤ទៅ៣៦អង្សាសេ និង អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ មានរលកខ្ពស់ៗ ។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរថាៈ ស្ថានភាពដូចខាងលើ ធ្វើឲ្យតំបន់វាលទំនាប មានសីតុណ្ហភាព អប្បបរមាពី ២៥ ទៅ ២៧អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិច ទៅបង្គួរលាយឡំ ដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ ។អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាព អតិបរមាមានពី ៣២ ទៅ ៣៤ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ លើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់កន្ត្រាក់និងរលកសមុទ្រខ្ពស់៕/V-PC